CamNews

តារា 

ផ្ទុះម្តងទៀតហើយ! គ្រាន់នាង Kimberly និង Mark prin បង្ហោះរូបមួយសន្លឹកសោះ ស្រាប់តែ...

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ដែលបង្ហាញមុខមាត់ជាសាធារណៈដោយគ្មានការលាក់លៀម ឲ្យមហាជនបានឲ្យឃើញ គឺនាង Kimberly និងលោក Mark Prin ដែលអ្នកទាំងពីរត្រូវបានស្គាល់ថា តារាល្បីលំដាប់ជួរមុខរបស់ប្រទេសថៃតែម្តង ។ នាង Kimberly និងលោក Mark Prin ត្រូវបានគេ Fans ជាច្រើនគាំទ្រយ៉ាងពេញទំហឹងចំពោះទំនាក់ទំនងស្នេហារបស់ពួកគេ ដោយគ្មានជំទាស់អ្វីឡើយ ។ 

ជាងនេះទៅទៀត តារាថៃទាំងពីរដួងនេះ​ កាន់តែបង្ហាញភាពផ្អែមល្អែម កាន់តែធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេសប្បាយក្រៃលែង ដោយសារតែស្នេហាផ្អែមល្អែមដូចទឹកឃ្មុំមួយគូនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្នុងដំណើរកំសាន្តរួមគ្នានាឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីរបស់ តួឯកប្រុសស្រីក្នុងរឿង "ស្នេហាអនឡាញ" ក៏បានធ្វើឲ្យអ្នកគាំទ្រផ្ទុះឡើងជាថ្មីម្តងទៀត ក្រោយអ្នកទាំងពីរបានបង្ហោះរូបថតផ្អែមល្អែមដូចស្រមោចនិងស្ករជាច្រើនសន្លឹក ប៉ុន្តែមានតែរូបថតមួយសន្លឹករបស់ នាង Kimberly និង Mark prin ប៉ុណ្ណោះដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេបង្អស់​ រហូតមានអ្នកចុច LIKE រហូតដល់ជាង ៣ សែននាក់ឯណោះ ហើយនោះគឺជារូបថតផ្ដេកលើគ្នាក្នុងទឹក ព្រោះទាំងស្អាតហើយ Sweet ទៀត ៕



នេះគឺជារូបថតរួមដំណើរកំសាន្តជាមួយគ្នា 



ហើយនេះគឺជារូបថតដែលទទួលបានការចាប់អារម្មណ៍ខ្លាំង

ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ kapook


Tags: Kimberly Mark Prin