CamNews

តារា 

Nadech Kugimiya ត្រូវ Fans ធ្វើរឿងនេះអោយ មុនថ្ងៃពិសេសមកដល់

កំសាន្ត​ ៖ នៅថ្ងៃទី ១៧ ខែធ្នូកន្លងផុតទៅនេះ គឺជាថ្ងៃខួបកំណើតរបស់កំលោះសង្ហា លោក Nadech Kugimiya ហើយក៏ត្រូវបានអ្នកគាំទ្របង្កការភ្ញាក់ផ្អើល តាំងពីមុនថ្ងៃពិសេសមកដល់ម្ល៉េះ ។ 

ថ្មីៗនេះអ្នកស្រី Kaew ដែលត្រូវជាអ្នកម្តាយទីពីររបស់ តារាសម្តែងថៃវ័យ ២៦ ឆ្នាំរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ដោយភ្ជាប់មកជាមួយនឹងចំណង ដើម្បីថ្លែងអំណរគុណទៅដល់អ្នកគាំទ្រចំពោះការបង្កើតកម្មវិធីពិសេសយ៉ាងធំធេញទៅដល់ Nadech Kugimiya ថែមទៀតផង ។ 

អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត តួប្រុសក្នុងរឿង "ស្នេហ៍គ្រងធរណី" និងអ្នកគាំទ្របានធ្វើការបរិច្ចាកប្រាក់ជាច្រើនទៅដល់សាលារៀន Dongchonlao Maetbamrung ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Sakon Nakhon ប្រទេសថៃ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Nadech Kugimiya Yaya Urassaya