CamNews

តារា 

មិនធម្មតាមែន!! Nadech Kugimiya និងសង្សារសំណព្វចិត្ត ត្រូវបានអ្នកដឹកនាំរឿងចាប់គូឲ្យសម្តែងរឿងជាមួយគ្នា

ព័ត៌មានកំសាន្ត ៖ តារាសម្តែងប្រុសស្រីមួយគូដែលត្រូវជាសង្សារ ដែលតែងតែបង្ហាញភាពផ្អែមល្អែមទៅកាន់មហាជន និងសាកសមជាដៃគូដែលល្អឥតខ្ចោះទាំងក្នុងសាច់រឿង និងនៅក្រៅសាច់រឿង ហើយក៏ជាអ្នកដែលគូស្នេហ៍ដែលគួរឲ្យស្រលាញ់ជាងគេនៅក្នុងប្រទេសថៃផងដែរ ។

ហើយអ្វីដែលពិសេសដែលយើងចង់លើកមិននិយាយនៅពេលនេះគឺ គូសង្សារកំប្លុកកំប្លែងលោក Nadech Kugimiya និងតារាស្រី Yaya ត្រូវបានគេជ្រើសរើសឲ្យសម្តែងនៅក្នុងរឿង "The Crown Princess" ជាមួយគ្នាថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook ​បានឲ្យដឹងថា រឿង "The Crown Princess" នេះត្រូវបានអ្នកដឹកនាំរឿងបានរៀបចំកម្មវិធី ដើម្បីក្រុងបាលី កាលពីថ្ងៃទី ១៥ ខែសីហា កាលពីម្សិលមិញនេះ ។ 

ហើយនៅក្នុងទិដ្ឋភាពទាំងស្រុងនៃការក្រុងបាលី នោះលោក Nadech Kugimiya និង នាង Yaya បានទទួលការសរសើរលើសលប់ពីក្រុមអ្នកគាំទ្រថា ពិតជាគូស្នេហ៍ដែលស្អាតជាងគេ យ៉ាងពិតប្រាកដមែន ៕
















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook 


Tags: Nadech Kugimiya Yaya