CamNews

តារា 

សមាជិកក្រុម f(x) Krystal នឹងដើរជាតួរឯកស្រី ជាមួយ Rain ក្នុងរឿង "My Lovely Girl"

 Krystal គឺជាតារាkpop វ័យក្មេងស្រស់ស្អាត សិចសីុ ដ៏ល្បីមួយរូប។ នាងបាន និយាយថា៖នាងនឹងដើរជាតួរឯកស្រី ជាមួយ Rain ក្នុងរឿង "My Lovely Girl" ដែលនឹង ចាក់ផ្សាយ ក្នុងពេលឆាប់ៗនេះ។​




ម្ចាស់ផលិតកម្ម បាននិយាយថា៖​ ថ្វីត្បិតតែ Krystal និង Rain មានវ័យខុសគ្នារហូតដល់ទៅ ១២ឆ្នាំ ប៉ុន្តែពួកគេមើលទៅសាកសមគ្នា​ណាស់។ Krystal បាននិយាយថា៖ វាមិនគួរឲជឿ ទេដែលថា នាងអាចដើរតួរឯកជាមួយJi Hoon oppa [Rain]។ នាងមិនដែលនឹកស្រមៃថាវា នឹងអាចកើតឡើងអញ្ចឹងទេ។ ក្នុងសាច់រឿងនេះ នាងត្រូវដើរតួរជា​ ក្មេងស្រីម្នាក់ធ្វើដំណើរ មកកាន់សេអ៊ូល ដើម្បីចាប់យកអាជីបជាអ្នកចំរៀង បន្ទាប់ពីបងស្រីរបស់នាងបានស្លាប់។ នៅក្នុងទីក្រុងសេអ៊ូល នាងបានជួបជាមួយ Rain​ ដែលជាអតីតសង្សាររបស់បងស្រីនាង។

ក្នុងឆ្នាំ២០១០ Krystal​ បានដើរតួររងក្នុងរឿង “More Charming by the Day” និងរឿង  High Kick: Revenge of the Short Legged.” ក្នុងឆ្នាំ២០១១​។ Krystal​ ក៏បានបង្ហាញ ខ្លួនជាមួយកំពូលតារា Lee Min Ho និង Park Shin Hye នៅក្នុងរឿង “The Heirs.”

នៅក្នុងរឿងដែលនឹងចាក់បញ្ចាំងនាពេលខាងមុខនេះ នាងនឹងធ្វើជាតួរឯកជាលើកដំបូង។


ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ soompi 


Tags: krystal rain korean stars