CamNews

សុខភាព 

ទឹកដូងមានប្រយោជន៍ច្រើន ដល់សុខភាព

ដោយសារ តែ​ការផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដ៏​ច្រើន​ ទឹកដូងបាន​ជួយសង្គ្រោះ​ជីវិត​របស់​ទាហាន​រាប់
មិនអស់ នៅក្នុងអំឡុងពេល​នៃ​សង្គ្រាម ហើយបច្ចុប្បន្ន ទឹកដូង​គឺ ពិត​ដើរតួ​ទាំង​ជា វេជ្ជបណ្ឌិត
​ផង និង ជា​អ្នក​ចិញ្ចឹមរាងកាយ សំរាប់​កីឡាករ​ ។​

  1. សារធាតុ​ការពារ​ប្រតិកម្ម​អុកស៊ីត ដែល​បាន​រកឃើញ​នៅក្នុង​ទឹកដូង ជួយ​ប្រឆាំង​ប្រយុទ្ធ​នឹង
    ​រ៉ាឌី​កាល់​​នៅក្នុង​រាងកាយ​របស់​អ្នក​។​ ទឹកដូង​អាចជួយ​កាត់បន្ថយ ការ​ហើមប៉ោង​នៅ​ដៃ និង
    ជើង​របស់​អ្នក ហើយ​វា​ក៏​ជួយ​ឲ្យ​មាន​ភាព​ងាយ​ស្រួល ក្នុងការ​បឺត​ស្រូប របស់​ឱសថ​ផងដែរ ។​
  2. ការ​លាងមុខ​ជាមួយនឹង​ទឹកដូង អាចជួយ​កាត់បន្ថយ​ការចេញ​មុន​នៅលើ​ផ្ទៃមុខ​។​
  3. ទឹកដូង​ជួយ ក្នុងការ​គ្រប់គ្រង​ទំងន់ នៅពេល​វា​ត្រូវបាន​គេ​ប្រើ​ជំនួស​ទឹកដោះគោ ដោយសារ
    តែ​វា​មាន​ជាតិ​ខ្លាញ់​ទាប និង គ្មាន កូ​ឡេ​ស្តេ​រ៉ូ​ល ។​ ទឹកដូង​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម
    ផងដែរ។​
  4. ក្រៅពីនេះ ទឹកដូងលក​អាច​ប្រើប្រាស់​ជា​ភេសជ្ជៈ​សំរាប់​កន្លែង​ហាត់​កីឡា ដើម្បី​បំពេញ​នូវ​
    អេឡិចត្រូលីត​ដែល​បាន​បាត់បង់ ក្នុងអំឡុងពេល​នៃ​ការ ហាត់ប្រាណ ៕

 

ដោយ ៖ ចិត្រា
ប្រភព ៖ LD