កំសាន្ត ៖ បន្ទាប់ពីនាង Toey Jarinporn និង Alek Teeradetch បានបើកចំហរស្នេហារបស់ពួកគេ តារាថៃទាំងពីរដួងនេះក៏ទទួលបានខមមិន មិនល្អជាច្រើនពីអ្នកនិយមលេងអុិនធឺណិត ។
ហើយថ្មីៗនេះ តារាសម្តែងកើតឆ្នាំ ១៩៨៩ បានផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតថា លោកនឹងមិនព្រមបែកពីមិត្តស្រីដោយសារតែទទួលនូវមតិមិនល្អពីមនុស្សទាំងអស់នោះឡើយ ។
តួប្រុសក្នុងរឿង "I love you two" និយាយថា ទាំងអស់មកពីកំហុសរបស់លោក ដោយសារតែរឿងនេះ លោកគឺជាអ្នកចាប់ផ្តើមទាំងអស់ ហើយគាត់មានអារម្មណ៍មិនល្អ នៅពេលដែលបានអានខមមិនទាំងអស់នោះកន្លងមក ។ ហើយតាំងពីចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈមក Alek teeradetch មិនដែលមានអារម្មណ៍ថាពិបាក ឬត្រូវគេរិះគន់បែបនេះទេ ។
ក្នុងនាមជាមិត្តប្រុសម្នាក់ លោក Alek teeradetch និយាយបែបដាក់នេះ ដាក់សង្សារខ្លួនពិតជា ពិតជាធ្វើឲ្យនាង Toey Jarinporn រំភើបចិត្តយ៉ាងខ្លាំង ដែលបានការពារនាង ។ ហើយនៅក្នុងពេលនេះ គ្រប់យ៉ាងក៏ល្អប្រសើរឡើងវិញដែរ ហើយតួស្រីក្នុងរឿង "រលកជីវិត" រូបនេះក៏បានស្នើរសុំឲ្យឈប់រំលឹករឿងនេះតទៅទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily