ភាពយន្ត ៖ រឿងនេះបានចាប់ផ្តើមឡើងជាមួយស្រ្តីជាម្តាយម្នាក់ឈ្មោះ Maria ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់របស់នាងដោយគ្រោះថ្នាក់ចរាចរមួយ ។ ហេតុការណ៍នេះ បានធ្វើអោយ Maria ខូចចិត្តនិងស្តីបន្ទោសខ្លួនឯងយ៉ាងខ្លាំងដែលធ្វើអោយមានការលំបាកបន្ថែម ទៀតដល់ប្តីនិងកូនស្រីដែលពួកគេទាំងពីរព្យាយាមបំភ្លេចគ្រោះថ្នាក់ដ៏អាក្រក់នោះ។
Maria ដែល កំពុងរស់ នៅ ក្នុងប្រទេសឥណ្ឌារំភើបយ៉ាង ខ្លាំងព្រោះអ្នកមើល ថែរក្សាផ្ទះរបស់ នាង ប្រាប់នាង ថាគាត់ដឹងពីរបៀបជួបកូនប្រុសរបស់ Maria ដែល ស្លាប់បាន។ Maria ក៏បានធ្វើដំណើរ ទៅកាន់ប្រាសាទដ៏ចំណាស់មួយដែលអ្នកមើលផ្ទះអោយនាងប្រាប់ថានាងអាច ជួបអ្នក ដែលស្លាប់ ហើយនៅទីនោះបាន។ នៅពេលចូលដល់ក្នុងប្រាសាទ នាងធ្វើពិធីបួងសួងដែលធ្វើអោយនាង អាច ជួបកូនប្រុសរបស់នាងបាន ប៉ុន្តែមានល័ក្ខខ័ណ្ឌមួយដែលនាងមិនត្រូវធ្វើ គឺនាងមិនត្រូវបើកទ្វា រក ប្រាសាទនោះឡើយ ទោះបីជាព្រលឹង កូន របស់នាងអង្វរករ យ៉ាងណាក៏ដោយ នាងមិន ត្រូវបើកទ្វា នោះឡើយ។
រឿងនេះធ្វើអោយខ្ញុំភ័យជាពិសេសត្រង់ឈុតដែលបន្លាចភ្លាមៗ មើលហើយ ធ្វើអោយខ្ញុំបះ សក់ជា ច្រើនដង។ រយៈពេល 120 នាទីរបស់រឿងនេះ ខ្ញុំភ្ញាក់និងស្រែកជា ច្រើន ដង ហើយនេះជាលក្ខណៈ ពិសេសរបស់រឿងនេះ។
សូមកំភ្លេចទៅមើលរឿងនេះណា! ភាពយន្ត នេះក៏ត្រូវ នឹងឳពុកម្តាយដែរ ព្រោះវា និយាយពីការ ឈឺ ចាប់ ព្រោះបាត់បង់កូនជាទីស្រលាញ់របស់ខ្លួន និង ការលះបង់របស់គាត់ទាំងពីរ ដូច្នោះកុំភ្លេចយក ក្រដាសសំរាប់ជូតទឹកភ្នែកមកជាមួយផងណា។
បញ្ជាក់ៈ កុំទាន់ចេញពីកៅអីពេលរឿងចប់ ព្រោះនៅមានឈុតដ៏គួរអោយចាប់អារម្មណ៍មួយទៀត។
ទស្សនា Trailer នៅ ខាងក្រោមនេះ ទាំងអស់គ្នា។ The Other Side Of The Door មានចាក់បញ្ចាំង ក្នុង រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។
ដើម្បីទទួលបានព័ត៌មានលំអិត ពី ភាពយន្តនេះ និង ព័ត៌មាន ផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook. com/JaiKon.Cambodia , www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏ អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជា សំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ៕
ប្រភព ៖ Westec Media Limited