ថៃ ៖ យោងទៅតាមប្រភពពី Nine Entertain បានឲ្យដឹងថា តារាចម្រៀងនិងជាតារាសម្តែងប្រុសលោក Toomtam Yuthana មានគម្រោងចង់ទៅសាងផ្នួសជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ ដោយលោកធ្លាប់បួសលើកទីមួយ តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។
នៅក្នុងនោះផងដែរ អ្នកគ្រប់គ្រងរបស់តារាសម្តែងប្រុសរូបនេះបាននិយាយថា អតីតមិត្តប្រុសរបស់នាង Yingying Sarucha ពិតជាមានគម្រោងទៅបួសតាមដែលព័ត៌មានបានចុះផ្សាយពិតមែន ហើយគម្រោងនេះបានរៀបចំជាយូរណាស់មកហើយ ប៉ុន្តែនៅមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ ។
សម្រាប់ឆ្នាំនេះ អ្នកគ្រប់គ្រងរបស់ Toomtam Yuthana បានបញ្ជាក់ទៀតថា លោកនឹងមានរឿងភាគដល់ទៅ ៤ ដោយទីមួយមានចំណងជើងថា រឿងទីមួយ "Manee Naka" រឿងទីពីរ "Dok Kun Sieng Kaen" រឿងទីបី "Club Friday The Series 11: Lhong Ruk" និងរឿងទីបួន "Bussaba Puen Foon" ៕
-ចុចអាន ៖ Yingying ស្ទើរស្លត់ស្មារតី ក្រោយបែកធ្លាយរូបថតប៉ុន្មានសន្លឹករបស់ Toomtam ជាមួយនារីម្នាក់
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate