ថៃ ៖ វេបសាយរបស់ប្រទេសថៃបានរាយការណ៍ថា លោក Toomtam Yuthana និងនាង Yingying Sarucha បានចែកផ្លូវគ្នា ពីព្រោះថ្មីៗនេះគូស្នេហ៍មួយគូនេះមិនដែលផុសរូបជាគូនៅលើគណនីអុិនស្រ្តកា្រមរបស់ពួកគេ ហើយចំនែកខាងស្រីវិញ បានផុសរូបជាមួយចំណងជើងប្លែកៗអំពីស្នេហា ។
ថ្មីៗនេះ លោក Toomtam Yuthana បានចូលរួមនៅក្នុងកម្មវិធីមួយ ព្រមទាំងទម្លាយថា ខ្លួននិងគូស្នេហ៍ពិតជាបានចែកផ្លូវគ្នាពិតមែន ។ លោកថាម្នាក់ៗសុទ្ធតែនឿយហត់ជាមួយនិងស្នេហានេះហើយ ដូច្នេះហើយការបញ្ចប់គឺជាជម្រើសល្អបំផុត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook