CamNews

តារា 

តារាសម្តែង Toomtam ចាប់ផ្តើមបើកបង្ហាញទំនាក់ទំនងជាមួយនារីថ្មី ក្រោយធ្លាយព័ត៌មានថាក្បត់ចិត្ត Yingying

ថៃ ៖ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ តារាសម្តែងប្រុសលោក Toomtam Yuthana បានចែករំលែករូបថតមួយសន្លឹកដោយកាន់កាហ្វេមួយកែវ ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងថា "ការចាប់ផ្តើមថ្ងៃថ្មីជាមួយនិងកាហ្វេមួយពែង" ។ 

ចំណែកឯអតីតបវរកញ្ញា នាង Louknum Thidalat ក៏បានធ្វើការចែករំលែករូបថតរបស់នាងជាមួយនិងស្នាមញញឹមដ៏ស្រស់ស្អាត ព្រមទាំងភ្ជាប់ជាមួយនិងចំណងជើងថា "ការចាប់ផ្តើមនៃស្នេហា" ។ ស្រាប់តែមិនបានប៉ុន្មានផង នាងក៏បានលុបរូបចេញគណនីហ្វេសប៊ុករបស់នាងវិញ ។ 

គួរបញ្ជាក់ឲ្យដឹងផងដែរថា លោក Toomtam Yuthana បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថា លោកចាប់ផ្តើមថយចិត្តស្រលាញ់ពីអតីតមិត្តស្រីគឺនាង Yingying Sarucha ទើបសម្រេចចិត្តចែកផ្លូវគ្នា ។ ប៉ុន្តែនាង Yingying Sarucha បាននិយាយថា មូលហេតុដែលធ្វើឲ្យទំនាក់ទំនងនាងប្រេះឆា ព្រោះ លោក Toomtam Yuthana មានទំនាក់ទំនងជាមួយនិងនារីម្នាក់ទៀតក្នុងរង្វង់សិល្បៈ ។ ហើយស្រាប់តែមិនបានប៉ុន្មានផង ក៏បែកធ្លាយរូបថតថើបគ្នាជាច្រើនសន្លឹករបស់ អតីតបវរកញ្ញា នាង Louknum Thidalat និងលោក Toomtam Yuthana ៕

លោក Toomtam Yuthana និងនាង Louknam Thidalat 


នាង Yingying Sarucha


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook