CamNews

តារា 

បែកធ្លាយរូបថតស្វីតៗជាច្រើនសន្លឹករបស់ Toomtam ជាមួយនិងបរវកញ្ញម្នាក់ ក្រោយមានគេទម្លាយថាក្បត់សង្សារចាស់

ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ អតីតមិត្តស្រី លោក Toomtam Yuthana គឺនាង Yingying Sarucha បានផ្តល់កិច្ចសម្ភាស៍ទាំងទឹកភ្នែកថា មិត្តប្រុសរបស់នាងបានក្បត់ចិត្តទៅលួចមានបង្កាត់ភ្លើងស្នេហ៍ជាមួយនិងអ្នកសិល្បៈដូចគ្នា បណ្តាលឲ្យរូបនាងឈឺចាប់ខ្លាំងណាស់ ព្រោះទាក់ទងគ្នាអស់រយៈពេលជាង ៣ ឆ្នាំមកហើយ ។ 

មិនបានប៉ុន្មានស្រាប់តែបែកធ្លាយរូបថតស្វីតៗជាច្រើនសន្លឹករបស់លោក Toomtam ជាមួយនិងបរវកញ្ញម្នាក់ឈ្មោះថា Louknam Thidalat ដែលអ្នកទាំងពីរបានសម្តែងរឿងជាមួយគ្នាមានចំនងជើងថា "ស្នេហ៍មិនឈ្នះស្និត" ។ បន្ទាប់ពីបានឃើញរូបថតជាច្រើនសន្លឹករវាង Toomtam និង Louknam ធ្វើឲ្យមហាជនចង់ដឹងថា តើអ្នកទាំងពីរពិតជាបានសាងស្នេហានៅក្រោយខ្នង Yingying ឬយ៉ាងណា ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook