CamNews

តារា 

ថាម៉េចនាង Margie ទទួលបានចិញ្ចៀនពេជ្រពីអនាគតប្តីមហាសេដ្ឋីរបស់នាង តម្លៃខ្ទង់រាយលានដុល្លារ?

កំសាន្ត ៖ កាលពីពេលថ្មីៗនេះ កូនប្រុសមហាសេដ្ឋីម្នាក់គឺ លោក Pok Chirathivat បានចូលរួមក្នុងកម្មវិធីចិញ្ចៀនពេជ្រ ជាមួយនិងតារាសម្តែងល្បីឈ្មោះមួយរូប ព្រមទាំងជាអនាគតភរិយារបស់ខ្លួនគឺ នាង Margie rasri ។ 

នៅក្នុងព្រឹត្តិការណ៍នោះ កំលោះសង្ហារូបនេះ ក៏បានលត់ជង្គង់ដើម្បីបំពាក់ចិញ្ចៀនពេជ្រឲ្យមិត្តស្រីរបស់ខ្លួន ប្រៀបដូចជាការសុំរៀបការជាទូទៅយ៉ាងចឹង ។ 


ព័ត៌មានចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែលេចលឺពាក្យចចាមអារាមថា ចិញ្ចៀនពេជ្រនោះមានតម្លៃ ១៥០ លានដុល្លារ ហើយក្នុងនោះផងដែរ ក៏មានអ្នកនិយមលេងអុិនធឺណិតនិយាយថា ចិញ្ចៀននេះ លោក Pok Chirathivat និង នាង Margie rasri ទុកប្រើប្រាស់សម្រាប់ថ្ងៃរៀបការជាផ្លូវការរបស់ពួកគេតែម្តង ទើបមានតម្លៃថ្លៃហួសការស្មានបែបនេះ ។ 

ទទ្ទឹមនឹងនេះផងដែរ សមីខ្លួនលោក Pok Chirathivat ក៏បានធ្វើការបកស្រាយថា លោកមិនមែនជាមហាសេដ្ឋីដែលមានប្រាក់ទិញចិញ្ចៀនថ្លៃបែបនេះទេ ។ ហើយបើទោះបីជាលោកមានលុយច្រើនបែបនេះពិតមែន ខ្លួនក៏មិនចំណាយលុយទិញវាដែរ ។ Pok Chirathivat បញ្ជាក់ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Margie rasri Pok Chirathivat