CamNews

ព័ត៌មានអន្តរជាតិ 

សារ បន់ស្រន់ សុំសុខ ដល់យន្តហោះ ម៉ាឡេស៊ី ឃើញសំកាំងខ្លួន លើអាកាស ក្នុងប្រទេសចិន

ព័ត៌មានអន្តរជាតិ ៖ បណ្តារូបទាំងពីរ ផ្តុំចូលគ្នា នៅខាងក្រោមនេះ ត្រូវបានគេថតចេញពីសំណង់អា គារខ្ពស់ នៅក្នុងក្រុង សៀងហៃ ប្រទេសចិន កាលពីវេលាយប់ ម្សិលមិញនេះ ពោលគឺជាសារសុំសុខ ក៏ដូចជា សារក្រឿនរំលឹកដល់ ការចង់បានត្រលប់មកវិញ នូវយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន នោះ មានអត្តន័យជាភាសា បរទេស ថា "MH370, We Are Waiting for You Back Home"  ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា អវត្តមាននៃប្រភេទយន្តហោះ Boeing 777-200 ជើងហោះហើរ MH370 បានធ្វើអោយពិភពលោក មានការចាប់អារម្មណ៍ និង ព្រួយបារម្ភជាខ្លាំង ពោល ក្រោយពីវា បានបាត់ខ្លួន ដល់ទៅ ៤ ថ្ងៃពេញ គឺចាប់តាំងពីថ្ងៃសៅរ៍ម​កម្ល៉េះ ក្រោយពីវាបាត់សញ្ញាណទាក់ទង អំឡុងពេលដែលមានការហោះហើរ នៅលើដែនអាកាស ប្រទេសវៀតណាមក្នុងប្រតិបត្តិការហោះដឹក អ្នកដំណើររបស់ខ្លួន ចេញពីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ទៅក្រុង ប៉េកាំង ប្រទេសចិន ដោយ នៅក្នុងនោះ បើតាមការអោយដឹង មានក្រុមមនុស្ស ធ្វើដំណើរដល់ទៅ ២៣៩ នាក់ ខណៈ ១២ នាក់ជា បុគ្គលិក បម្រើការលើយន្តហោះ និង ១៥៤ នាក់ ផ្សេងទៀត គឺជាជនជាតិចិន ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States