CamNews

ព័ត៌មានជាតិ 

ក្មេងស្រីសិស្សសាលាអាយុ៩ម្នាក់ ត្រូវជនបរទេសចាប់ជំរិត ដឹកតាមរថយន្តយកទៅបាត់ ដោយមិនទាន់មូលហេតុ, សមត្ថកិ

(ព្រះសីហនុ)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ស្ថិតនៅចំណុចផ្លូវកែង មណ្ឌលកុមារកំព្រាអរុណរះ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅម៉ោងប្រមាណ១១៖៤៥នាទី ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយសារក្មេងស្រីសិស្សសាលាអាយុ៩ឆ្នាំម្នាក់ ត្រូវបានជនបរទេសមួយក្រុម ចាប់ជំរិតដឹកតាមរថយន្ត យកទៅបាត់ដោយមិនទាន់ដឹងមូលហេតុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ថា «ព័ត៌មានខាងលើនេះ យើងទើបតែទទួលបាន នៅម៉ោងប្រមាណ២៖០៥នាទីរសៀលថ្ងៃនេះ ហើយខ្ញុំបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍ភ្លាមៗ និងដេញស្ទាក់តាមគោលដៅនានា យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនបរទេសទាំងនោះ តែគិតត្រឹមម៉ោង៤៖០០នាទីរសៀលនេះ យើងមិនទាន់ទទួលបានព័ត៌មាន ពីពួកគេនៅឡើយទេ»

បើតាមលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ព័ត៌មាន ជាជំហានដំបូង នៅម៉ោងកើតហេតុនោះ មានរថយន្ត១គ្រឿង ម៉ាក Lexus 470 ពណ៌ស មិនចាំផ្លាកលេខ បើកបរដោយជនបរទេស បានបើកក្រវិលចុះឡើង ហើយឈប់នៅក្បែរក្មេងៗ៣នាក់ ដែលដើរចេញពីសាលារៀន ។

ជនបរទេសនោះបាន ហុចសៀវភៅតុក្តាឲ្យមើល រួចចុះពីរថយន្តចាប់ក្មេងស្រីម្នាក់ឈ្មោះ ហេង ស្រីកា អាយុ៩ឆ្នាំ​ ដាក់ក្នុងរថយន្តធ្វើដំណើទៅតាមផ្លូវជាតិ៤ មិនដឹងទៅទីណា។ ក្មេងស្រីរងគ្រោះមានឈ្មោះ ​ ហេង ស្រីកា មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Healthy tips National news Local news