សហគមន៏សេដ្ឋកិច្ច នៃបណ្តារដ្ឋនៅអាហ្រ្វិចខាងលិច (Ecowas) បាននិយាយ កាលពី ថ្ងៃពុធថា៖ សមាជិកម្នាក់ នៃEcowas នៅអាហ្រ្វិចខាងលិច គឺជាមនុស្សទី៣ ដែលស្លាប់ដោយសារជំងឺEbola នៅក្នុងប្រទេសនីហ្សេរីយ៉ា។
Jatto Asihu Abdulqudir អាយុ៣៦ឆ្នាំ ជាជំនួួយការពិធីការ បានធ្វើដំណើរទៅបំពេញ ភារកិច្ចរបស់ Ecowas ជាមួយ ជនជាតិលីបេរីយ៉ាម្នាក់ឈ្មោះថា Patrick Sawyer ដែលជាអ្នកនាំយកជំងឺEbola ចូលក្នុងប្រទេសនីហ្សេរីយ៉ា កាលពីខែមុន។ Abdulqudir ត្រូវបានដាក់ឲនៅដាច់ពីគេ។ ប្រទេសនេះបានប្រកាសថា៖ ជំងឺEbola មាន៨ ករណី ចាប់តាំងពី Patrick Sawyer បានមកដល់កាលពី ថ្ងៃទី២០ កក្កដា។
Ecowas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏មួយថា៖ គណៈកម្មការសង្ឃឹមថា បុគ្គលិក ទាំងអស់នៃស្ថាប័នសហគមន៏ជុំវិញតំបន់ នឹងមានទំនុកចិត្តសារជាថ្មីថា គណៈកម្មការកំពុង ចាត់វិធានការ ចាំបាច់មួយចំនួនដើម្បីធានាដល់សុវត្ថិភាព និងសុខភាពរបស់ពួកគេ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news