ថៃ ៖ ក្រោយពីបានបែកធ្លាយដំណឹងថា នាង Matt Peeranee បានបើកបេះដូងជាមួយនិងពោះម៉ាយម្នាក់ដែលទើបលែងលះប្រពន្ធថ្មីៗនោះ ដំណឹងនេះក៏ក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រទេសថៃ ។ ទទ្ទឹមនឹងនេះផងដែរ ក៏មានអ្នកកាសែតជាច្រើនតាមសម្ភាស៍ដល់មិត្តភក្តិជិតដិតជាច្រើនរបស់នាង Matt ដើម្បីឲ្យនូវព័ត៌មានកាន់ច្បាស់ថែមទៀត ។
នាង Matt Peeranee និង Mew Nittha ត្រូវបានគេដឹងថា គឺជាមិត្តល្អនឹងគ្នាតាំងពីយូរណាស់មកហើយ ។ យោងតាមកិច្ចសម្ភាស៍ជាមួយអ្នកកាសែតនៅក្នុងកម្មវិធី "Twinings Tea Boutique" កាលពីថ្ងៃទី ១៣ ខែវិឆ្ឆិកា នាង Mew Nittha បានទម្លាយថា Matt ធ្លាប់នូវរឿងរ៉ាវជីវីតស្នេហារបស់នាងឲ្យស្តាប់ ប៉ុន្តែតារាស្រីរូបនេះបានបដិសេធ ហើយតបទៅកាន់មិត្តថា កុំលើកយករឿងនេះមកពិភាក្សាអី ព្រោះវាគឺជារឿងឯកជន និងជីវីតរបស់ Matt ។
នាង Mew Nittha បានបន្ថែមទៀតថា ទោះបីជាមិត្តជិតដិតនឹងគ្នាប៉ុនណាក៏ដោយ ប៉ុន្តែនាងគ្រាន់តែចង់គោរពសិទ្ធផ្ទាល់ខ្លួនរបស់មិត្ត ដោយមិនបានចូលខ្លួនពាក់ព័ន្ធជាមួយនិងរឿងស្នេហាឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar