CamNews

តារា 

កំពូលតារាម៉ូដែលកែភេទរបស់តៃវ៉ាន់ បង្ហាញខ្លួនមិត្តប្រុសថ្មី

ថ្មីនេះគេបានប្រទះឃើញ Liu Huan Ai នៅតៃវ៉ាន់បណ្តើរគ្នាជាមួយនិង ប្រុសម្នាក់ដែលគេ
សង្ស័យថាជាមិត្តប្រុសរបស់នាង ។

ក្នុងរូបភាពថ្មីៗនេះ  គេឃើញ  Liu Huan  Ai  មិនខ្លាចការតាមប្រមាញ់រូបថតពីអ្នកកាសែត
ឡើយ ដោយនាងកាន់ដៃមិត្តប្រុសរបស់នាងយ៉ាងជាប់ បណ្តើរគ្នានៅតាមផ្លូ​វមួយនៅតៃវ៉ាន់
រួមជាមួយស្រ្តីវ័យកណ្តាលម្នាក់​  ដែលគេសន្មត់ថាជាម្តាយរបស់មិត្តប្រុសនាង ។ តាមដែល
យើងបានដឹងតាមប្រភព ព័ត៌មានមកថា Liu Huan Ai បានចំណាយពេលវេលាជាមួយប្រុស
ម្នាក់នេះ អស់រយៈពេល ១ ឆ្នាំទៅហើយ ទើបដល់ដំណាក់កាលបង្ហាញ ពីភាពជិតស្និតរបស់
ខ្លូន និង មិត្តប្រុស ។



គួរបញ្ជាក់ផងដែរថា Liu Huan Ai មានឈ្មោះពិតថា​ Liu Zi​ កើតនៅឆ្នាំ ១៩៨៦ គឹជាតារាម៉ូដែល
ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតៃវ៉ាន់ ដោយសារតែនាងមានរូបសម្ផស្ស ស្រស់ស្អាតគួរ
អោយស្រឡាញ់ ហើយនិងមានរូបរាងស៊ិចស៊ីអស់ទាស់ តែក្រោយមកពេលដែលនាងល្បីគ្រាន់
បើ នាងបានប្រកាសប្រាប់ថានាង បានកែភេទកាលពីនាងមានអាយុ ១៨ ឆ្នាំ ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: transgender taiwan star