(ភ្នំពេញ)៖ ពិធិខួបកំណើតរបស់ពិធីការិនី ថន លក្ខិណា កាលពីល្ងាចថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៥នេះ ត្រូវបានគេមើលឃើញថា ក្រៅពីតារាសម្ដែង តារាចម្រៀង និងពិធីករ-ពិធីការិនីល្បី ស្ទើរទូទាំងប្រទេសចូលរួមហើយនោះ ភ្ញៀវកិត្តិយសក៏បានឃើញវត្តមានមន្រ្តីធំ លោកឧកញ៉ា ជាច្រើនរូបចូលរួមអបអរផងដែរ ខណៈដែលកម្មវិធី បែបទ្រង់ទ្រាយធំបែបនេះ ត្រូវបានប្រភពបង្ហើបថា អាចមានឧកញ៉ាណាម្នាក់ឧបត្ថម្ភ ព្រោះស្រីស្អាតដូចជា ថន លក្ខិណា ពិតមានបុរសអ្នកមានស្ម័គ្រចូលខ្លួន ជួយនាងពុំខាន។
ពិធីនេះបានចំណាយលុយរាប់ពាន់ដុល្លារ ដើម្បីរៀបចំធ្វើពិធីជប់លៀងខួបកំណើត គម្រប់អាយុ២៥ឆ្នាំ នៅភោជនីយដ្ឋានសេវេនប្រាយ ទូលគោលដោយអញ្ជើញភ្ញៀវ ភាគច្រើនសុទ្ធតែតារាល្បីៗ ដើម្បីចូលរួមអបអរ ប្រមាណជិត២០តុ។ ប៉ុន្តែមានប្រភពបង្ហើបថា លុយដែលចំណាយក្នុងខួបកំណើតរបស់ ថន លក្ខិណា កាលពីយប់មិញ គឺមានការសង្ស័យថា ទទួលបានការឧបត្ថម្ភពីគូស្នេហ៍ងារជាឧកញ៉ា ដែលចាំជួយពីក្រោយខ្នងនាង ស្ទើរគ្រប់ពេល។
ភ្ញៀវដែលបានទៅចូលរួម អបអរពិធីជប់លៀងខួបកំណើត លើករាសីរបស់ កញ្ញា ថន លក្ខិណា កាលពីយប់ម្សិលមិញភាគច្រើន ជាអ្នកសិល្បៈល្បីៗ មានទាំងតារាសម្តែង,ចម្រៀង និងពិធីករ-ពិធីការិនី ជាដើម។ អ្វីដែលកាន់តែពិសេសជាងនេះទៀត ក៏មានវត្តមានលោកឧកញ៉ាដែលគេសង្ស័យថា ជាគូស្នេហ៍ ហើយចំណាយលុយ ដើម្បីធ្វើពិធីខួបកំណើតផ្តល់កិត្តិយសចូលរួមផងដែរ ប៉ុន្តែហាក់មានការបិទបាំងពីក្រសែភ្នែកក្រុមអ្នកសារព័ត៌មាន ក៏ដូចជាភ្ញៀវមិត្តសិល្បៈ ដែលបានចូលរួម។
តាមការកត់សម្គាល់ បើទោះបីកញ្ញាថន លក្ខិណា មានភាពក្តុកក្តួលនិយាយអួលដើមករ និងមានទឹកភ្នែករលីងរលោងនៅមុន ពេលពិធីផ្លុំពន្លត់ទៀន និងកាត់នំបានចាប់ផ្តើម ព្រោះរំភើបចិត្តដែលត្រូវបានលោកឪពុកចូលរួមក្នុងកម្មវិធីក៏ពិតមែន តែបន្ទាប់ពីនេះនាងហាក់ប្រែមានទឹកមុខស្រស់ស្រាយ បង្ហាញសកម្មភាពសប្បាយរីករាយជាធម្មតាឡើងវិញ ធ្វើឲ្យកម្មវិធីទាំងមូលមានភាពសប្បាយខ្លាំង។
មិនតែប៉ុណ្ណោះនាង ថន លក្ខិណា ក៏ញញឹមស្ទើរបិទមាត់មិនជិត រីកមុខដូចគ្រាប់ជី ព្រោះទទួលបានការផ្តល់កំលាំងចិត្តពីសំណាក់ភ្ញៀវទាំងអស់ ដែលបានយល់ចិត្ត និងចូលរួមគ្រប់ៗគ្នា បង្កបរិយាកាសពិធីខួបកំណើត ឲ្យយ៉ាងមានភាពអ៊ូអរបែបនេះ។ Khmer TALKING មិនទាន់អាចទទួលបានការបំភ្លឺណាមួយ ពីតារាសម្តែង និងជាពិធីការិនីកញ្ញា ថន លក្ខិណា បានទេ នៅរសៀលថ្ងៃទី២៣ ខែធ្នូនេះ។ ដូច្នេះសង្ឈឹមថា នាងនឹងចេញមុខបកស្រាយ នៅពេលក្រោយជុំវិញដំណឹងសង្ស័យមានប្រុសស្នេហេ៍ ឧបត្ថម្ភរៀបចំធ្វើខួបកំណើតខាងលើនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី