ប្លែកៗ ៖ ស្រ្តីម្នាក់ដែលស្ថិតនៅក្នុងវ័យ ២១ ឆ្នាំ ដែលមកពីខេត្ត Guizhou បានកើតជំងឺមហារីកនឹង ត្រូវបានស្លាប់នៅក្នុងដៃមិត្តប្រុសរបស់នាង កាលពីពេលថ្មីៗនេះ ដោយសារតែជំងឺមហារីក ។ ស្រ្តីម្នាក់នេះបាននិយាយទៅកាន់មិត្តប្រុសរបស់គាត់ថា នាងគ្រាន់តែសង្ឃឹមថា នាងនឹង អាចត្រលប់មកធ្វើជា កូនស្រីរបស់គាត់។
ដោយយោងតាមរបាយការណ៍ពីគេហទំព័ររបស់ Guangdong News ស្រ្តីដែលមានឈ្មោះថា Xiao Yi ទទួលបានការវិនិឆ្ឆ័យ ជាមួយនឹង គ្រូពេទ្យ អំពីជំងឺមហារីកនេះ កាលពី ៦ ឆ្នាំមុន ។ កាលពីពេលដែលនាងមានអាយុ ១៤ ឆ្នាំ នាងត្រូវបានកាត់ជើងរបស់នាង កំឡុុុុងពេលដែលនាង កំពុងទទួលការព្យាបាល ។
Xiao Yi និង មិត្តប្រុសរបស់នាង Xiao Fu ដែលមានវ័យ ២០ ពួកគេបានស្គាល់គ្នារយៈពេល ៤ ឆ្នាំ ប៉ុន្តែពួកគេបានទើបតែបានចាប់ផ្តើម ណាត់ជួបគ្នា រយៈពេលកាលពីឆ្នាំកន្លងផុតទៅនេះទេ ។ ជាអកុសល កាលពីខែ តុលា គ្រូពេទ្យបានប្រាប់ Xiao Yi ថា នាងមានជំងឺមហារីក ហើយក្រោយមកនាងបានសម្រេចចិត្ត បឈ្ឈប់ការព្យាបាល ។
គួររំលឹកឲ្យដឹងថា ខណៈពេលដែលមិត្តស្រីរបស់គាត់ កំពុងតែមានការតស៊ូក្នុងការ ព្យាបាលជំងឺរបស់នាង លោក Xiao Fu បានមើលថែនាងយ៉ាងអស់ពី កម្លាំងកាយចិត្ត ថែមទៀតផង ។
កាលពីដើមខែនេះ អ្នកទាំងពីរនេះបានទទួលយកការ ថតរូបអាពាហ៍ពិពាហ៍ ជាមួយគ្នា ។ ហើយនេះគឺជា សេចក្តីប្រាថ្នាតែមួយគត់របស់ Xiao Yi ។
នាងបានទទួលមរណភាព ២០ ថ្ងៃបន្ទាប់ពី ការថតរូបអាពាហ៍ពិពាហ៍នោះ នៅថ្ងៃច័ន្ទ ម៉ោង ៦:៣៥ ពេលព្រឹក ។ ហើយនាងបាននិយាយថា ខ្ញុំសង្ឈឹមថា គាត់ប្រហែលជាអាចស្វែងរក ក្មេងស្រីដែលល្អម្នាក់ ហើយពេលនោះគឺជាពេលដែលសាកសម មួយដែលខ្ញុំអាច នឹងត្រលប់មក ក្នុងនាមជាកូនស្រីរបស់គាត់ ម្តងទៀត៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ shanghaiist