បុរសជនជាតិថៃចំណាស់វ័យ ៥០ ឆ្នាំមួយរូបត្រូវបានគេធ្វើការវះកាត់ កាត់ប្រដាប់ភេទចោលដោយ
សារតែអាអូនតូចរបស់គាត់កើតមហារីកព្រោះតែចាក់ប្រេងអូលីវ ដើម្បីពង្រីកអោយធំ។
បុរសលាក់ឈ្មោះម្នាក់នេះបានប្រាប់អោយដឹងថាគាត់បានធ្វើវាយូរណាស់មកហើយតាំងពីគាត់នៅ
អាយុ ១៩ ឆ្នាំមកម្ល៉េះ ព្រោះតែមិត្តភ័ក្រប្រាប់ថាចាក់ប្រេងអូលីវ ចូលទៅក្នុងសាច់ប្រដាប់ភេទអាចធ្វើ
អោយវាធំបាន។ ហើយគាត់ពិតជាបានធ្វើវាមែន តែវាមិនដូចជាអ្វីដែលគាត់គិតនោះទេ។
ប្រដាប់ភេទរបស់គាត់ត្រូវបានគេធ្វើការវះកាត់ កាត់ចេញកាលពីដើមខែមកនេះ។ បុរសរូបនេះបាន
ប្រាប់បន្តផងដែរថា គាត់សង្កេតឃើញស្នាមពណ៌លឿងៗ ចេញជាដុំៗនៅលើប្រដាប់ភេទរបស់គាត់
តែគាត់មិនចាប់អារម្មណ៍នោះទេ ព្រោះវាមិនមានការឈឺចាប់ឬរមាស់នោះទេ។ តែជាអកុសលស្នាម
ពណ៌លឿងនេះគឺជាសញ្ញានៃការរាលដាលជងឺមហារីកប្រដាប់ភេទរបស់គាត់។
គ្រូពេទ្យបានប្រាប់ថាមេរោគមហារីកនេះបានរាលដាលត្រឹមក្រលៀនរបស់គាត់តែប៉ុណ្ណោះ ដែលជា
សំណាងមួយដែលវាមិនរាលដាលដល់ក្រពេញប្រូស្ដាត ហើយវិធីមានតែមួយគឺកាត់ប្រដាប់ភេទនេះ
ចោលតែម្ដង។ គ្រូពេទ្យក៏បានយកឧកាសនេះដើម្បីផ្សាយតាមសារព័ត៌មានផងដែរថា គ្មានវិធីណា
ដែលអាចធ្វើអោយប្រដាប់ភេទបុរសធំទ្វេដងបាននោះទេ ដូចនេះហើយកុំចេះតែសាកប្រយ័ត្នមាន
បញ្ហាអាចបាត់បង់សេចក្ដីសុខផ្លូវភេទរបស់ខ្លួន៕
ដោយ៖ ផានិត
ប្រភពពី៖ Rocketnews