CamNews

យល់ដឹង 

វីឌីអូខ្លីប៖ ក្មេងស្រីអាយុ ៦ឆ្នាំ កាត់សក់​​អោយម្ដាយ​ដែល​កំពុង មានជម្ងឺមហារីក

ភាពជឿជាក់ និងក្ដីសង្ឃឹមរបស់ក្មេងស្រីអាយុ ៦ឆ្នាំ និងម្ដាយរបស់ខ្លួនដែលកំពុងមានជម្ងឺ
មហារីក បានធ្វើអោយអ្នកលេងអ៊ីនធើរណែតជាច្រើនមានការរំភើបចិត្ត។

កូនស្រីកំពុងកាត់សក់អោយម្ដាយដែលកំពុងមានជម្ងឺមហារីក


កាលពីប៉ុន្មានថ្ងៃមកនេះ ក្លីបក្មេងស្រីឈ្មោះ Lola អាយុ ៦ឆ្នាំ កាត់សក់អោយម្ដាយរបស់ខ្លួន
ដែលកំពុងមានជម្ងឺមហារីកត្រូវបានគេបង្ហោះ និងចែកចាយនៅពាសពេញប្រព័ន្ធអ៊ីនធើរ
ណែត នៅទូទាំងពិភពលោក។ នៅក្នុងក្លីបនោះ Lola បង្ហាញភាពក្លាយហាននៅពេលនាង
កាន់ត្រង់ឌើកាត់សក់អោយម្ដាយ។ ពីរនាក់ម្ដាយ និងកូនកាត់សក់បណ្ដើរសើចសប្បាយ
បណ្ដើរ។ស្មារតិនឹងនរ ប្រកប់ដោយភាពជឿជាក់បែបនេះរបស់អ្នកទាំងពីរ បានធ្វើអោយអ្នក
លេងអ៊ីនធើរណែតទូទៅមានការរំភើបចិត្ត ស្ទើរតែស្រក់ទឹកភ្នែក។

កាលពីឆ្នាំទៅ ម្ដាយរបស់ Lola គឺអ្នកស្រី Sara ត្រូវគ្រូពេទ្យប្រាប់ថា បានកើតជម្ងឺមហារីក
សុដន់។ ក្នុងពេលព្យាបាល សក់របស់អ្នកស្រីចេះតែជ្រុះបន្ដិចម្ដងៗ ដូច្នេះអ្នកស្រីក៏សម្រេច
ចិត្តកាត់សក់ចោលទាំងអស់។ អ្នកស្រីបានអោយកូនស្រីរបស់ខ្លួនគឺនាង Lola កាត់សក់
អោយខ្លួន ចំណែកឪពុករបស់ក្មេងស្រីនេះ កាន់កាមេរ៉ាថតយកសកម្មភាពដ៏គួរអោយក្ដុក
ក្ដួលនេះ។

ម្ដាយ និងកូនកាត់សក់បណ្ដើរសើចបណ្ដើរ


Lola បានកាត់សក់អោយម្ដាយរបស់ខ្លួនប្រកប់ដោយការយកចិត្តទុកដាក់។ ជាដំបូងនាង
កាត់អោយខ្លី បន្ទាប់មកក៏យកត្រង់ឌើរឈុសខ្លី។ អ្នកទាំងពីរកាត់សក់បណ្ដើរសើចបណ្ដើរ
ដែលបង្កើតបានជាសកម្មភាពសប្បាយរីករាយ។ ថ្វីបើវាជារឿងសាមញ្ញ ប៉ុន្ដែតាមពិតវា
បានធ្វើអោយមនុស្សជាច្រើនត្រូវតឹងណែនឱរាដោយសាររំភើបចិត្ត។

លោកពូ Craig ជាឪពុករបស់ក្មេងស្រីនេះបានអោយដឹងថា គាត់បានថតយកសកម្មភាពនេះ
ដើម្បីទុកជាអនុស្សាវរីយ៍។ គាត់ក៏ជឿថា ក្លីបនេះនឹងធ្វើអោយមនុស្សភាគច្រើនមានការរំជួល
ចិត្តនៅពេលត្រូវបានបង្ហោះនៅលើអ៊ីនធើរណែត។ ចំណែកអ្នកស្រី Sara វិញសង្ឃឹមថា ក្លីប
វិដេអូនេះអាចជួយអោយគ្រួសាររបស់ខ្លួនទទួលបានប្រាក់ប្រហែលជា ១០.០០០ ផោន
សម្រាប់ផ្ដល់ជូនដល់អង្គការមនុស្សធម៌ចំនួន ១០ ដែលធ្វើសកម្មភាពជួយដល់អ្នកកើត
ជម្ងឺមហារីក៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14

Tags: healthlifecancer