CamNews

តារា 

តុលាការកាត់ទោស លោក សុខ ប៊ុន ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ប៉ុន្តែអនុវត្តទោសត្រឹម១០ខែ និងពិន័យប្រាក់៦លានរៀល

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ​បានសម្រេចកាត់ទោស លោក សុខ ប៊ុន អតីតប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ប៉ុន្តែទោសនេះ ឲ្យអនុវត្តត្រឹមតែ១០ខែប៉ុណ្ណោះ ។

លោក សុខ ប៊ុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីបានប្រើអំពើហិង្សាវាយដំអតីតពិធីការិនី កញ្ញា ឯក សុជាតា ហៅសាសា នៅក្នុងក្លឹបកម្សាន្តមួយកន្លែង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: sasa Star news local news Sok Bun