CamNews

តារា 

ចំណងជើងស្នេហ៍ភេទដូចគ្នា របស់បងស្រីបង្កើតនាង Kimberly ពេលនេះកំពុងតែ....!!

ថៃ ៖ នាង Jennifer Ashley iamsiri ត្រូវបានមហាជនស្គាល់ថា ជាបងស្រីបង្កើតរបស់តារាសម្តែងលំដាប់ A របស់ប្រទេសថៃគឺនាង Kimberly ហើយនាងក៏ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយអំពីទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយនិងភេទដូចគ្នាផងដែរ ។ 

Jennifer Ashley iamsiri និងគូស្នេហ៍ភេទស្រីដូចគ្នា ដែលមានឈ្មោះថា Scoofy បានស្រលាញ់គ្នារាប់ឆ្នាំមកហើយ រីឯភាពផ្អែមល្អែម កាន់តែរឹតចំនងស្នេហារបស់អ្នកទាំងពីរ ឲ្យរឹតតែផ្អែមល្អែមថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា បើទោះបីជាបងស្រីរបស់នាង Kimberly កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងភេទដូចគ្នាក៏ដោយចុះ ប៉ុន្តែសមាជិកនៅក្នុងក្រុមគ្រួសារ ហាក់គ្មាននរណាម្នាក់ជំទាស់ជាមួយនឹងស្នេហារបស់ពួកគេឡើយ ដូច្នេះហើយទើបធ្វើឲ្យ ចំណងជើងស្នេហ៍ភេទដូចគ្នារបស់ Jennifer Ashley iamsiri និង Scoofy រឹតតែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ៕










ប្រែសម្រួល ៖ គន្ធា


Tags: Kimberly Mark prin Jennifer Ashley iamsiri