CamNews

ភាពយន្ត 

រឿង “Maquia: When The Promised Flower Blooms” បានទទួលពានរង្វាន់ Best Picture Award នៅសៀងហៃ

កំសាន្ត ៖ រឿង “Maquia: When the Promised Flower Blooms” ជាខ្សែភាពយន្តបែប Anime របស់ប្រទេសជប៉ុន ហើយពេលនេះក៏ចាក់បញ្ចាំងក្នុងរោងភាពយន្តនៅកម្ពុជាដែរ។ រឿងនេះបានទទួលពានរង្វាន់ Best Picture Award នៅទីក្រុង សៀងហៃ International Film Festival ផងដែរ។ រឿងនេះនិយាយអំពី នារីជីវិតអមតៈម្នាក់ដែលនាងតែងតែត្រូវបានគេបង្រៀន និងបង្គាប់ថាមិនអោយមានចំណងជិតស្និតជាមួយមនុស្សធម្មតាព្រោះវានឹងធ្វើអោយនាងមានការឈឺចាប់នៅថ្ងៃណាមួយ។ តែវាសនានៅតែធ្វើអោយនាងបានជួយបក្មេងម្នាក់ដែលម្តាយត្រូវបានគេសម្លាប់ នាង Maquia ក៏បានយកក្មេងនោះមកបីបាច់ថែរក្សា។ តើពួកគេអាចរស់នៅជាមួយគ្នាទេ នៅពេលដែលនាង Maquia នៅតែក្មេងហើយ ក្មេងប្រុសនោះកាន់តែធំឡើងតាមវ័យរបស់គេ។ ចង់ដឹងច្បាស់កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាដែលមានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕







ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article