CamNews

កំសាន្ត 

នាង ​Angelina Jolie ទទួល​បាន​​សិទ្ធិ​ទាំង​ស្រុង ​ក្នុង​ការ​មើល​ថែ​​ទាំ​កូនៗ​​ទាំង​​​អស់​ ក្រោយ​​លែង

(វ៉ាស៊ីនតោន)៖ តារាសម្តែងដ៏ល្បីឈ្មោះ របស់សហរដ្ឋអាមេរិក អ្នកនាង អេនជីលីណា ចូលី (Angelina Jolie) ទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការមើលថែទាំងកូនៗទាំង០៦នាក់ នៅក្នុងកិច្ចព្រមព្រៀងរួមគ្នាមួយ រវាងអ្នកនាង និងអតីតស្វាមីគឺលោក Brad Pitt បន្ទាប់ពីអ្នកនាងបានដាក់ពាក្យបណ្តឹង លែងលះគ្នាកាលពី​ខែកញ្ញាកន្លងទៅ។ នេះបើតាមសម្តីរបស់អ្នក​តំណាងអ្នកនាង អេនជីលីណា ចូលី ដែលដកស្រង់​ដោយសារព័ត៌មាន AP នៅមុននេះបន្តិចនា​ព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

កិច្ចព្រមព្រៀងខាងលើ បានអនុញ្ញាតឲ្យកូនៗរបស់អតីតប្តី​ប្រពន្ធមួយគូនេះ អាចជួបសួរទុក្ខជា​មួយលោក Pitt បានជាធម្មតា ប៉ុន្តែពួកគេទាំង០៦នាក់ ត្រូវស្ថិតនៅក្រោមការ មើលថែទាំរបស់អ្នកនាង Angelina Jolie ទាំងស្រុង ហើយការសម្រេចចិត្ត ដោយឯកភាពគ្នាខាងលើនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួម ពីអ្នកជំនាញ​ខាងថែទាំកុមារតាំងតែ ពីសប្តាហ៍មុនមកម៉្លេះ។

គួរបញ្ជាក់ដែរថា តារាសម្តែងដ៏ល្បីល្បាញលើពិភពលោក​ទាំងពីររូបនេះ បានចំណាយពេលរស់នៅ ជាមួយគ្នា​រហូតមក​អស់រយៈ​ពេល១២ឆ្នាំហើយ និងបានសម្រេចចិត្តរៀបការ កាលពីឆ្នាំ២០១៤ ប៉ុន្តែមកដល់ខែកញ្ញាកន្លងទៅនេះ អ្នកនាង អេនជីលីណា ចូលី ក៏បានដាក់ពាក្យបណ្តឹង​សុំផ្តាច់ចំណង អាពាហ៍ពិពាហ៍ជា​មួយនឹងលោក Brad Pitt ដោយបានអះអាងថា ការរស់នៅរបស់អ្នកទាំងពីរពុំមានភាពចុះ​សម្រុងនឹងគ្នាឡើយ ហើយក៏ស្របនឹងពាក្យចរចាម​អារ៉ាម​កាលណោះ ដែលថា​លោក Pitt បានប្រើហិង្សាលើ Maddox ដែលកូនចិញ្ចឹមជនជាតិខ្មែរនោះ ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie