CamNews

តារា 

ការពិតនាង Kimberly មានឈ្មោះពិតចឹងសោះ ហើយអ្វីដែលពិសេសគឺនាងនិយាយបានច្រើនភាសាណាស់!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃដែលមានអ្នកគាំទ្រជាច្រើនលាននាក់ នាង kimmy kimberly មានឈ្មោះពិតជាភាសាអង់គ្លេសថា Kimberly Ann Voltemas រីឯឈ្មោះជាភាសាថៃវិញគឺ (คิมเบอร์ลี่ แอน โวลเทมัส เทียมศิริ) ។

តារាថៃវ័យ ២៤ ឆ្នាំរូបនេះ​ ត្រូវបានគេស្គាល់ឈ្មោះក្រៅរបស់នាងថា kimmy kimberly និងមានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ទាំងក្នុងនិងក្រៅប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ ។ 

ជាងនេះទៅតារាថៃពាក់កណ្តាលនិងកូនកាត់អាល្លឺម៉ងពាក់កណ្តាល នាង kimberly អាចនិយាយបានដល់ទៅ ៣ ភាសា ដែលមានដូចជា អាល្លឺម៉ង, អង់គ្លេស និងថៃ ។ នាង kimberly ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់អំពីទេពកោសល្យសម្តែង ភាពវ័យឆ្លាត និងរូបរាងដ៏ស្រស់ស្អាតរបស់នាង ឬអាចនិយាយបានថា នាងគឺជាតារាថៃម្នាក់ដែលស្ទើរតែនឹងជាមនុស្សម្នាក់ដែលល្អឥតខ្ចោះ ៕












ដោយ ៖ គន្ធា


ប្រភព ៖ វីគី


Tags: Kimberly Yaya Margie Mint Benjawan Artner