CamNews

តារា 

តើ Kimberly និង Mark prin នឹងបន្តដំណើរកំសាន្តទៅណាទៀត បន្ទាប់ពីផ្អែមល្អែមជាមួយគ្នានៅឯជប៉ុន?

ព័ត៌មានកំសាន្ត ៖ ក្រោយពីធ្វើដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុន និងបង្កើតភាពផ្អែមល្អែមជាមួយព្រមទាំងឆ្លៀតឱកាសនៅឆ្លងឆ្នាំផងដែរ ​។ គូស្នេហ៏ដែលស្អិតជាមួយនឹងគ្នាដូចជាស្ករនិងស្រមោច នាង Kimberly និងកំលោះសង្ហា លោក Mark prin មិនបានបន្តទៅដើរលេងនៅឯណាទៀតទេ ព្រោះមានការងារជាច្រើនកំពុងតែរង់ចាំនៅឯប្រទេសថៃក្នុងឆ្នាំថ្មី ២០១៧ ។ 

បន្ទាប់ពី Sweet ជាមួយគ្នាជាច្រើនថ្ងៃនៅលើទឹកដីប្រទេសជប៉ុន តារាល្បីទាំង ២ ដួងនេះក៏បានវិលត្រលប់មកប្រទេសថៃដើម្បីបំពេញភារៈកិច្ចរបស់ពួកគេ ក្រោយពីលំហែរកាយ ដើម្បីកាត់បន្ថយទុក្ខកង្វល់ទាំងឡាយដែលមាននៅក្នុងឆ្នាំចាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Kimberly និងលោក Mark prin បានវិលត្រលប់មកដល់ស្រុកថៃវិញ ដោយសុវត្ថិភាពហើយ កាលពីថ្ងៃទី ០២ ខែមករា​ឆ្នាំ ២០១៧ នេះ ៕














ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kimberly Yaya Margie Mint Mark prin