CamNews

តារា 

នាង Yaya ងាកទៅជិតដិតជាមួយតារាស្រីម្នាក់ដែលកំពុងល្បីឈ្មោះ ដែលមិនមែនជានាង Kimberly និង Margie ទេ

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃក្រុមអ្នកគាំទ្រតារាថៃកូនកាត់ នាង Yaya សុទ្ធតែបានស្គាល់រួចមកហើយថា តារាថៃមួយដួងនេះមិនសូវជាមិត្តភក្តិនៅក្នុងស្រុកថៃច្រើនប៉ុន្មានទេ ហើយតាមដែលដឹងនោះមិត្តជិតដិតរបស់នាងគឺមានតែ នាង Kimberly និងនាង Margie ទេ ។ 

មួយរយៈក្រោយនេះ នាង Yaya ហាក់បីដូចជាមមាញឹកខ្លាំងណាស់នៅក្នុងវិស័យសិល្បៈ ហើយរូបនាងក៏កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនិងរឿងភាគមួយដែលកំពុងតែចាក់បញ្ចាំងនៅស្ថានីយ៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ គឺរឿង "រលកជីវិត" ដែលមានលោក Mark prin ជាសង្សាររបស់នាង Kimberly និងត្រូវជាតួឯកប្រុសក្នុងរឿងនេះ ​។ 

នៅក្នុងនោះយើងក៏សង្កេតឃើញមានវត្តមានរបស់តារាសម្តែងស្រីល្បីឈ្មោះទាំងវ័យក្មេងគឺនាង nuttanicha dungwattanawanich ដែលជាតួឯកស្រីម្នាក់នៅក្នុងរឿង "កូនប្រសាររាជវង្ស" ។ មួយរយៈកន្លងមកនេះ ឃើញថា Yaya ហាក់បីដូចជាជិតដិតជាមួយនិងរូបនាងយ៉ាងខ្លាំង ព្រោះអ្នកទាំងពីរមានពេលជួបគ្នាបានច្រើន ម្យ៉ាងវិញទៀតពួកគេសម្តែងរឿងតែមួយជាមួយគ្នាចឹងហើយ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: nuttanicha dungwattanawanich Kimberly Yaya Margie