CamNews

តារា 

ក្រោយកើតជម្ងឺគ្រុនឈាម ពេលនេះរាជនីក្រមា កញ្ញា មាន សូនីតា ...

ភ្នំពេញ ៖ យើងទាំងអស់គ្នាសុទ្ធតែបានដឹងរួចហើយថា ជម្ងឺគ្រុនឈាមគឺជាជម្ងឺក៏កាចសហាវមួយ ហើយថែមទាំងអាចកើតបានគ្រប់វ័យ មិនថាមនុស្សចាស់ឬទារកនោះទេ ។ 

ឥឡូវនេះយើងសង្កេតមកមើល ក្រលេកមកមើល រាជនីក្រមា កញ្ញា មាន សូនីតា វិញម្តង លឺថាកញ្ញាបានកើតជម្ងឺគ្រុនឈាម ទើបត្រូវបញ្ចូនទៅព្យាបាល កាលពីពេលថ្មីៗនេះ ។ 

ហើយកាលពីម្សិលមិញនេះ ម្ចាស់ហាងផ្ទះស្រលាញ់រូបនេះបានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនដើម្បីថ្លែងអំណរគុណដល់អ្នកយកចិត្តទុកនិងបារម្ភដល់កញ្ញា ហើយពេលនេះកញ្ញាបានធូរស្បើយហើយ ។ កញ្ញា មាន សូនីតា ក៏បានលើកឡើងទៀតថា "អរគុណអ្នកទាំងអស់គ្នា ដល់ការស្រលាញ់ រាប់អាន ការបារម្ភនឹងយកចិត្តទុកដាក់ ពីបងប្អូន ញាតិមិត្តជិតឆ្ងាយ អរគុណអ្នក comment , ផ្ញេីរសារ , អ្នកខលលមក , អ្នកមកមេីលនៅពេទ្យ, និង អ្នកមានគំរោងមកមេីកទាំងអស់ 
នាង បានធូរហេីយ ស្ញេញស្ញាញបានវិញហេីយចា៎ អរគុណទាំងញញឹម" ។ 

ជាងចុងក្រោយក្រុមការងារ Camnews ក៏សូមធ្វើការជូនពរដល់តារាស្រីរូបនេះ ឲ្យឆាប់បានចេញពីមន្ទីរពេទ្យឆាប់ៗផងដែរ ៕




ដោយ ៖ គន្ធា


Tags: Mean sonita