CamNews

តារា 

ដឹងរាជនីក្រម៉ា កញ្ញា មាន សូនីតា តបថាម៉េចអត់ នៅពេលដែលគេនិយាយថា "រាល់ថ្ងៃសំបូរលុយណាស់ដេីរលេងរហូត"?

ភ្នំពេញ ៖ តារា​សម្ដែង មាន សូនីតា ត្រូវបានមហាជនស្គាល់កញ្ញាថា ជារាជនីក្រម៉ា ព្រមទាំងជាស្រ្តីវ័យក្មេងម្នាក់ដែលមានមុខជំនាញផ្ទាល់ខ្លួនទៀតផង ។ 

ហើយកាលពីប៉ុន្មានថ្ងៃមុននេះ តួស្រីក្នុងរឿង "បេះដូងអ្នកការពារ" រូបនេះបានបង្ហោះរូបថតមួយសន្លឹក ហើយភ្ជាប់មកជាមួយនិងចំណងជើងថា "មានមនុស្សជាច្រេីន បានថាអោយខ្ញុំរាល់ថ្ងៃសំបូរលុយណាស់ដេីរលេងរហូត ប៉ុន្តែរាល់ការដេីរលេងទាំងអស់គឺបានផ្តល់ក្តីសុខ ស្នាមញញឹម ភាពសប្បាយរីករាយ ដល់ខ្ញុំដោយមិនដឹងខ្លួន ជាពិសេសបានដឹង បានរៀន និងចំណេះដឹងទូទៅជា ច្រេីន សំរាប់ជីវិតខ្ញុំ ចឹងខ្ញុំគិតថាវាសមហេីយ " ។ 


តារាស្រីវ័យ ២៧ ឆ្នាំរូបនេះបន្តថា "យេីងខំរកលុយដេីម្បីទិញក្តីសុខសំរាប់ខ្លួនឯង យេីងខំប្រឹងធ្វេីការរកលុយ ចឹងយេីងផ្តល់រង្វាន់សំរាប់ខ្លួនឯង មានអីមិនល្អ ព្រោះជីវិត មេីលមិនឃេីញថ្ងៃស្អែកទេ Travel is my best friend" ។ 

នៅក្នុងសារនោះហាក់ចង់បញ្ជាក់ឲ្យអ្នកដែលចូលចិត្តរិះគន់ដល់កញ្ញា ព្រមទាំងចែករំលែកឲ្យអ្នកដែលខិតខំរកលុយ ចេះរៀនទិញក្តីសុខទុកជាកាដូដ៏មានតម្លៃ សម្រាប់ខ្លួនឯងផងដែរ ។ 

ចុះមិត្តៗអ្នកអាន យល់យ៉ាងណាដែរ ចំពោះសាររបស់ម្ចាស់ហាង "ផ្ទះស្រលាញ់" រូបនេះ? 






ដោយ ៖ គន្ធា


Tags: Mean sonita