(ភ្នំពេញ)៖ ស្របពេលដែល រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញលិខិតស្នើឲ្យបញ្ឈប់ការចាក់ផ្សាយ កម្មវិធី «ABC3 ស្ព្រីង» នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលត្រុវបានទិញម៉ោងផ្សាយ ដោយវិទ្យុ ABC បន្ទាប់ពីមានការរិះគន់យ៉ាងកក្រើក ពេញបណ្ដាញសង្គមនោះ ស្រាប់តែនៅមុននេះ តារាសម្តែងប្រុស លោក ចន អេឡិចហ្សូរ៉ា បានបញ្ជេញអារម្មណ៍របស់ខ្លួនថា លោកនៅតែបន្តការគាំទ្រវិទ្យុ ABC ព្រោះកន្លងមកវិទ្យុមួយនេះ ធ្លាប់ជួយសាធារណជន បានច្រើនគួរសមមកហើយ។
ការលើកហេតុផលបែបនេះ ត្រូវបានលោក ចន អេឡិចហ្សូរ៉ា បាននិយាយថា «ត្រូវចាំថា បើធ្វើល្អត្រូវធ្វើរហូតដល់ស្លាប់ តែម្តងទៅ ហើយកុំឲ្យគេចាប់កំហុស ព្រោះថា បើទោះបីជាអ្នកធ្វើល្អយ៉ាងណាក៏ដោយ បើមានកំហុសតែម្តង គឺអ្នកជាមនុស្សអាក្រក់ និងត្រូវគេជាន់ពន្លិចជាមិនខាន នេះហើយសម័យ Facebook សម័យរិះគន់ ព្រោះគ្រប់គ្នាជារាជអាជ្ញា និងតុលាការកាត់ទោស ដោយពាក្យសំដី comment and share ហៃអើតាមគ្នា..!»។
តារាសម្តែងរូបសង្ហាលោក ចន អេឡិចហ្សូរ៉ា បានបន្ថែមទៀតថា «ABC ចង់ប្រាប់ថា ទង្វើដ៏ល្អរបស់អ្នក (ជួយក្មេងអនាថា អ្នកញៀនថ្នាំ ជនរងគ្រោះ ដោយសាការចាប់រំលោភ ស្រ្តីរកផ្លូវភេទ…) ។ទាំងនេះ នៅតែនៅក្នុងការចងចាំ របស់មនុស្សគ្រប់គ្នា ដែលបានជួប និងទទួលការស្រឡាញ់អំពីអ្នក ព្រមទាំងខ្ញុំម្នាក់ដែរ ដែលស្ញើចសរសើ នូវទង្វើដែលអ្នកបានធ្វើ ទាំងតែអ្នកហៃអើទាំងនោះ គ្មានធ្វើអ្វីសោះក្នុងពេលនោះ..!»៕
-ហេតុផលធំៗពីរយ៉ាងដែលរដ្ឋមន្រ្តីក្រសួងព័ត៌មានសម្រេចចិត្តបិទកម្មវិធីរបស់ វិទ្យុ ABC
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង