CamNews

តារា 

ចន អេឡិចហ្សូរ៉ា ក្រុម​គ្រួសារ​​ធ្វើ​ខួប​ឲ្យ​មុន​មួយ​ថ្ងៃ ព្រោះ​ជាប់​កម្ម​វិធី​គ្មាន​ថ្ងៃ​ស្វាង

(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីករ​​របស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ១១ លោក ចន អេ​ឡិ​ចហ្សូរ៉ា បាន​បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបខ្លាំង នាឱកាសថ្ងៃខួបកំណើត គ្រប់អាយុ២៩ឆ្នាំ ខណៈក្រុមគ្រួសាររបស់លោក បានរៀបចំធ្វើពិធីនេះ ដោយស្ងាត់ៗ បង្កបរិយាកាសសប្បាយរីករា​​យ នៅក្នុងគ្រួសារ កាលពីព្រឹកព្រលឹម ថ្ងៃទី២៥ ខែឧសភា ​នេះ ពោលគឺមុន១ថ្ងៃ នៃខួបកំណើតលោក។

ថ្លែងប្រាប់ Khmertalking ​នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ លោក ចន អេឡិ​ចហ្សូរ៉ា បាននិយាយប្រាប់ឲ្យដឹងថា «នៅថ្ងៃទី២៦ ឧសភា ស្អែកនេះ ជាថ្ងៃខួបកំណើ​ត​របស់ខ្ញុំ​មែ​នតែមិនបានរៀបចំ ធ្វើពិធីនេះទេ ព្រោះរវល់ត្រូវចេញទៅធ្វើកម្មវិធី នៅតាម​ប​ណ្តាខេត្តច្រើន ស្ទើរតែរក​ពេលសម្រាកគ្មាន​។ ជាស្តែងនៅល្ងាចថ្ងៃនេះ ខ្ញុំត្រូវចេញដំណើរទៅ ខេត្តកំពត ធ្វើកម្មវិធី​នៅទីនោះ ​ហើ​យមិនដឹងត្រូវត្រឡប់ មកភ្នំពេញវិញថ្ងៃណាទេ..!»។

តារាសម្តែងរូបសង្ហា លោក ចន អេឡិ​ចហ្សូរ៉ា បានបញ្ជាក់ថា យ៉ាងណាមិញ ទោះ​បី​ជាថ្ងៃស្អែកនេះ លោកមិនបានរៀបចំធ្វើពិធីជួបលៀង ខួបកំណើតក៏មែន តែកាលពីព្រឹកថ្ងៃ២៥ ខែឧសភា​នេះ​ គឺក្រុ​មគ្រួសារនឹងមិត្តភ័ក្តិ បានធ្វើឲ្យលោកមានការភ្ញាក់ផ្អើល ​ម្តងរួចមកហើយ ដោយសារពួ​កគាត់ បាន​រៀប​ចំធ្វើកម្មវិធីនេះ នៅឯផ្ទះដោយលោកពុំបាន ដឹងខ្លួនមុនឡើយ។

លោក ចន អេឡិ​ចហ្សូរ៉ា បាននិយាយទៀតថា «ពិធីខួបកំណើត ដែលពួកគាត់រៀបចំ ធ្វើឲ្យខ្ញុំកា​លពីព្រឹកមិញ មិនបានរៀបចំ ជាលក្ខណៈធំដុំ ឬចាយលុយច្រើន​ទេ គ្រាន់តែមាន​ការជួបក្រុម គ្រួ​សា​រ​៤ឬ៥នាក់ប៉ុណ្ណោះ។ ណាមួយកម្មវិធីនេះ​ ខ្ញុំក៏មិនបានដឹងខ្លួនមុនដែរ ព្រោះ​ពួកគា​ត់រៀប​ចំ ដើម្បី​ Surprisek ដល់ខ្ញុំ។ ពេលខ្ញុំងើបពីគេងភ្លាម ក៏ស្រាប់តែឃើញ​មានការរៀប​ចំ ទិញ​នំ​ទុករួចជា​ស្រេច..!»។

តារាប្រុសលោក អេឡិ​ចហ្សូរ៉ា ក៏បានបង្ហាញពីអា​រម្មណ៍ សប្បាយរីករាយ​ និងអរគុណដល់​គ្រួ​សា​រ មិត្តទាំងអស់ ដែលបានរៀបចំ ​Surprisek និងចូលរួម​ជូនពរ នាឱកាសថ្ងៃខួប​កំណើតនេះ​។ ម្យ៉ាងទៀត លោកក៏​បានអរគុណ ដល់មិត្តភក្តិ និង Fan អ្នកគាំទ្រ នៅក្នុងហ្វេសប៊ុក ទាំងអស់ផងដែរ ដែលបានផ្ញើ​សារជូនពរ និងនៅតែបន្តការគាំទ្រ សម្រាប់លោករហូតមក​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង