CamNews

តារា 

អេឡិច ហ្សូរ៉ា បង្ហាញ​សាច់​ដុំ ធ្វើ​ឲ្យ​ស្រីៗ​សំឡឹង​គ្រប់ៗ​គ្នា

(ភ្នំពេញ)៖ តារាសម្ដែង តារាបង្ហាញម៉ូដ និងជាគ្រូភាសាបារាំង ​លោក អេឡិច ហ្សូរ៉ា បានក្លាយ​ជាតារាប្រុស ដែលសម្បូរទៅដោយព័ត៌មានស្នេហា មិនធម្មតាឡើយ ពោលមាន ​ទាំងទំនាក់ទំនងជាមួយស្ត្រីបរទេស និង តារាប្រុសដូចគ្នា គឺលោក ទីរ៉ាណូ ប៉ុន្តែ ហ្សូរ៉ា បានបកស្រាយថា រ៉ាណូ គ្រាន់តែជាមិត្តស្និទ្ធស្នាលប៉ុណ្ណោះ គ្មានទំំនាក់ទំនងស៊ីជម្រៅអ្វីឡើយ។ ថ្មីៗនេះ អេឡិច ហ្សូរ៉ា បានសម្រេចបំណងរបស់ខ្លួន ដោយការហាត់យោហ្គាសម្រកក្បាល់ពោះបានសម្រេច ហើយលោកបានថតបញ្ចេញសាច់ដុំ បង្ហាញសាច់ដុំមានមាឌមាំ ធ្វើឲ្យស្រីៗ គ្រឺតខ្នាញ់គ្រប់ៗគ្នា។ 

តារាសម្ដែង អេឡិច ហ្សូរ៉ា ធ្លាប់មានរឿងចម្រូងចម្រាស់ជាមួយ លោក ហ្វៃ សំអាង ប៉ុន្តែរឿងនោះមិនធំដុំទេ គឺគ្រាន់តែលោក ហ្វៃ សំអាង ហៅ​ទៅធ្វើពិធីករ ក្នុងកម្មវិធីមួយ តែលោកក្រោយមកក៏ដកចេញវិញ រួចនិយាយប្រាប់អ្នកដទៃថា លោក ហ្សូរ៉ា និយាយមិនកើត មិនសមធ្វើពិធីករ ។ ប៉ុន្តែបើមើលលើសមត្ថភាពលោក អេឡិច ហ្សូរ៉ា មិនអន់ដល់ថ្នាក់ និយាយមិនកើតនោះទេ អាចជារឿងអ្វីផ្សេងក៏ថាបាន ទើបដកចេញដូចដកស្ពៃបែបនេះ។

ថ្វីដ្បិតតែ អេឡិច ហ្សូរ៉ា របូតតំណែងពិធីករ តែលោកមិនបានស្រពោនចិត្តទេ ព្រោះលោកត្រូវបានលោក ហ្វៃ សំអាង ​ផ្ដល់ឱកាសយ៉ាងច្រើន នៅស្ថានីយទូរទស្សន៍អប្សរា ​ពោលមានកម្មវិធីជាច្រើនសម្រាប់​លោកចូលរួម​។​ លោក អេឡិច ហ្សូរ៉ា មានកំពស់ខ្ពស់ ដូចតារាម៉ូឌែល តែ​ពីមុនមិនទាន់មាន សាច់ដុំស្រស់ស្អាត នៅឡើយទេ មើលទៅមិនស័ក្តិសម ជាតារាសម្ដែងឡើយ តែលោក អេឡិច ហ្សូរ៉ា បានប្រឹងប្រែងផ្លាស់ប្ដូរខ្លួន លោកយ៉ាងច្រើន ។

ដំបូងគេឃើញលោក ចាប់ផ្ដើម ១០០ថ្ងៃជាមួយយោហ្គា ដែលជារៀងរាល់ថ្ងៃលោក តែងតែហាត់យោហ្គាជាប្រចាំ រហូតអ្នកខ្លះរិះគន់ថា លោក​លេងកីឡាមនុស្សស្រី តែ​ អេឡិច ហ្សូរ៉ា មិនបាន​ខ្វាយខ្វល់ នឹងសំឡេងរិះគន់ឡើយ លោកលេងរហូតសម្រេច១០០ថ្ងៃ ជាមួយ​យោហ្គាលោក រហូត​សម្រកក្បាលពោះ បានសម្រេច ។

ក្រោយពីសម្រកក្បាលពោះបានសម្រេច លោក អេឡិច ហ្សូរ៉ា ក៏ចាប់ផ្តើម លើកសាច់ដុំ ជារៀងរាល់ថ្ងៃ រហូត​អាចបង្អួតសាច់ដុំដើមទ្រូង ឲ្យមហាជនឃើញថា លោកសង្ហាគ្រប់គ្រាន់ ដើម្បីក្លាយជាតារាម្នាក់ ដែលមានរាងស្អាតមិនចាញ់តារាដទៃ ​។ តែការបង្ហាញសាច់ដុំបែបនេះ ហាក់ធ្វើឲ្យស្រីៗគ្រឺតធ្មេញ ដាក់លោកមិនតិចនោះទេ​៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: John alexora Star news local news