CamNews

ប្លែកៗ 

លោកវេជ្ជបណ្ឌិត​ខូចចិត្តជាថ្មី ខណៈ​តុក្កតាសិច​យកមកជំនួស​ប្រពន្ធ​ដែលស្លាប់ ត្រូវបាន​បាក់បែក

(ចិន)៖ បុរសជនជាតិចិនម្នាក់ហាក់ខូចចិត្តជាខ្លាំងនៅពេលដែលតុក្កតា សិចដែលមានរូបរាង ជាមនុស្សស្រីពេញវ័យ បានបាក់ដែលធ្វើឲ្យគាត់មានអារម្មណ៍ថា កំពុងបាត់បង់ប្រពន្ធជាលើកទីពីរ។

លោក Zhang Wenliang ដែលមានអាយុ៧០ឆ្នាំទៅហើយរស់នៅ Chongzhou និយាយថា បន្ទាប់ពីប្រពន្ធស្លាប់ទៅគាត់ បានចំណាយប្រាក់ $2,500 ទិញតុក្កតាសិចដើម្បីធ្វើជាដៃគូ ជំនួសប្រពន្ធហើយគាត់តែងស្លៀកពាក់ និងដាក់ឲ្យដេកគ្រែក្បែរខ្លួន រៀងរាល់យប់ព្រោះគាត់ជឿថា ព្រលឹងប្រពន្ធមកសណ្ឋិត ក្នុងតុក្កតាសិចនេះ។

Wenliang គឺជាគ្រូពេទ្យម្នាក់ ដែលជួយព្យាបាលរោគមហារីក អោយមនុស្សជាច្រើន ប៉ុន្តែពេលដែលប្រពន្ធគាត់ឈឺបែបនេះ បែរជាគាត់មិនអាចជួយនាងទៅវិញ ដូច្នេះទើបពេលដែលប្រពន្ធស្លាប់ទៅ លោកវេជ្ជបណ្ឌិតរូបនេះហាក់ ខូចចិត្តណាស់ ក៏យកតុក្កតាសិចមកដើរតួជំនួស ដោយលោកប្រតិបត្តិ ចំពោះវាដូចជាប្រពន្ធអ ញ្ចឹង។

ថ្ងៃមួយ Wenliang ក៏ឃើញដៃតុក្កតានេះបាក់ធ្វើឲ្យគាត់តានតឹង ក្នុងចិត្តណាស់វាហាក់ដូចជា គាត់កំពុងបាត់បង់ ប្រពន្ធម្តងទៀត ចំណែកអ្នកបង្កើតតុក្កតាសិច ពេលដែលដឹងរឿងដ៏កំសត់នេះ ក៏បានផ្លាស់ប្តូរថ្មីជូនគាត់ដែលតុក្កតាសិចថ្មីនេះ មើលទៅរាងក្មេងជាងមុនហើយ ក៏បានធ្វើឲ្យ Wenliang ហាក់សប្បាយចិត្ត ឡើងវិញដែរ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chile Int news Hot news Breaking news