(ភ្នំពេញ)៖ គ្រូបង្វឹកបាល់ទាត់ របស់ចិនតៃវ៉ាន់ បាននិយាយមុនប៉ះ កម្ពុជា នៅវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៩ ថា កីឡាករខ្សែប្រយុទ្ធទាំងពីរ ចាន់ វឌ្ឍនាកា និង ប្រាក់ មុនីឧត្ដម ជាកីឡាករដ៏គ្រោះថ្នាក់បំផុតនាពេលខាងមុខ តែគ្រូ Lee បានលើកឡើងថា ពួកគេកំពុងមើលរំលងកូនក្រុមរបស់លោកមួយចំនួនហើយ ។
ការថ្លែងបែបនេះ ត្រូវបានគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងខាងលើនេះ សរសេរបង្ហោះនៅលើ Page Facebook ផ្ទាល់ខ្លួនថា «យើងមានសង្ឃឹមខ្ពស់ ពេលជួបតៃវ៉ាន់ បើសិនគ្មានកីឡាកររបួស...!»
តែយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការវាយតម្លៃ និងមិទុកមុនតែប៉ុណ្ណោះ មិនប្រាកដថាត្រឹមត្រូវ ១០០% នោះទេ វាអាស្រ័យក្រោយបញ្ចប់ ៩០នាទីនៅលើទីលាន ទើបដឹងថាក្រុមណាខ្លាំងពិតប្រាកដ គ្រាដែលកម្ពុជា កំពុងតែទាក់ទងក្រុមណាមួយក្នុងតំបន់អាស៊ី ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិពង្រឹងសមត្ថភាព មុនចេញទៅដំណើរទៅជួបម្ចាស់ផ្ទះ ចិនតៃវ៉ាន់ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ។
កម្ពុជា តែងតែធ្វើបានល្អជានិច្ច ពេលជួបប្រកួតទល់នឹងក្រុមមកពីទឹកដីចិន មានដូចជាចិនតៃបិ ចិនតៃវ៉ាន់ និងម៉ាកាវ ជាដើម តែក្រុមធំជម្រើសជាតិចិន គឺញាក់សាច់តែម្តង ព្រោះចិន ក៏ជាគីឡូ World Cup ដូចកូរ៉េខាងត្បូង និងជប៉ុន ដូច្នោះដែរ ៕
ចាន់ វឌ្ឍនាកា (ឆ្វេង) និង ប្រាក់ មុនីឧត្តម
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង