ពាក្យ ទ្វីត ចុងក្រោយរបស់ Justin Bieber កាលពីប៉ុន្មានថ្ងៃមុននេះត្រូវបានធ្វើអោយគេគ្រប់គ្នា
មានចម្ងល់ថាតើ Justin Bieber កំពុងតែបែកគ្នាជាមួយនឹង Selena មិត្តស្រីរបស់ខ្លួនហើយឬ?
នេះមិនមែនជាលើកទី ១ ទេដែលតារាទាំង ២ ត្រូវបានប្រិយមិត្តជាច្រើនឆ្ងល់ថាតើគេទាំង ២ ពិត
ជាបែកបាក់គ្នាឬមិនមែន ដែលវាបានក្លាយជាប្រធានបទក្ដៅមួយសម្រាប់អ្នកប្រើប្រាស់ Internet
គ្រប់គ្នា។
ទ្វីត ចុងក្រោយរបស់ Justin បានធ្វើអោយមានការសង្ស័យដោយគេបាន ទ្វីត ចេញនូវរូបភាព
ស្រងូតស្រងាត់មួយជាមួយនឹងពាក្យ "Lingse" ដែលធ្វើអោយអ្នករាល់គ្នាមានចម្ងល់ជាខ្លាំងថា
តើគេចង់មានន័យដូចម្ដេច។
មានការបកស្រាយមួយចំនួនគិតថាប្រហែលជាពាក្យនេះមកពីពាក្យថា Single ហើយមើលទៅ
ដោយគ្រាន់តែត្រឡប់អក្ស S និង L ហើយពាក្យថា Single នេះគឺបកប្រែថានៅ លីវ នេះហើយ
ទើបបណ្ដាលអោយមានគេជាច្រើនកំពុងតែឆ្ងល់ថាតើ Justin កំពុងតែរកចែកផ្លូវជាមួយ Selena
ឬយ៉ាងណា? ឬមួយគ្រាន់តែបង្កព្យុះភ្លៀងអោយសារព័ត៌មានឆ្ងល់ទេ?
ដោយ៖ ម៉ូកា
ប្រភពពី៖ k14