CamNews

មិនគួរឲ្យជឿ 

ចិត្តសឿងហួស បើកឡានបុក ទ្វារកញ្ចក់ ផ្លូវចូល ភោជនីយដ្ឋាន ក្រោយបុគ្គលិក បដិសេធ មិនអោយនាំឆ្កែចូល

ព័ត៌មានអន្តរជាតិ ៖ ជាករណីមួយ កម្រអោយជឿ និង នឹកស្មានមិនដល់ ពោលកាលពីរសៀលថ្ងៃម្សិល មិញនេះ ជម្លោះមួយ បានកើតមានឡើង រវាងស្រ្តីម្នាក់ និង អ្នកបម្រើពីរបីនាក់នៅឯភោជនីយដ្ឋានមួយ កន្លែង ក្នុងក្រុង Wuhan ពោលជម្លោះ   អាចកើតមានឡើង  នៅពេលដែលក្រុមបុគ្គលិក បានប្រាប់ស្រ្តី ម្នាក់នោះ មិនអនុញ្ញាត ក្នុងការនាំវត្តមានឆ្កែ របស់គាត់ចូលទៅខាងក្នុងហាង ដែលជាចលករនាំអោយ កំហឹងក្រេវក្រោធ ច្រឡោតឡើង រហូតដល់ថ្នាក់    ញ៉ាំង អោយបុរសជាស្វាមី បើករថយន្តរបស់ខ្លួនមក បុកទ្វារកញ្ចក់ ហាង ខាងលើតែម្តង ។

យោងតាមសម្តីសាក្សី ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារ  សារព័ត៌មាន  អោយដឹងថា គាត់បានឃើញ ស្រ្តីជាភាគីជម្លោះ នាំឆ្កែរបស់ខ្លួនចូល ទៅខាងក្នុងហាង មុនពេលដែល លាន់ឭសម្លេង ឈ្លោះប្រកែក គ្នាចេញពីខាងក្នុង ។ ភ្លាមៗនោះ គេឃើញស្រ្តីខាងលើ បានព្យាយាម   រត់ចេញ ពីខាងក្រៅ ភោជនីយ ដ្ឋាន ខណៈពេលដែល ក្រុមអ្នកបម្រើប្រុស ៥ នាក់   ដេញ តាម វាយពីក្រោយ មិនយូរប៉ុន្មាន ហេតុការ ណ៍ក៏កាន់តែអាក្រក់ឡើង និង ស្ទើរតែមិនគួរអោយ ជឿ បុរសម្នាក់​ អះអាង ជាស្វាមី ស្រ្តីម្នាក់នោះ បាន បើករថយន្តរបស់ខ្លួន មកបុកទម្លុះទ្វារកញ្ជក់      ផ្លូវចូល  ភោជនីយដ្ឋាន ខ្ទេចតែម្តង នេះបើយោងតាម ទំព័រ សារព័ត៌មាន សៀងហៃ ញូវ ។ 

គួរបញ្ជាក់ថា ជាមួយនឹងហេតុការណ៍ ដ៏កម្រនឹងកើត  មានឡើងខាងលើ បានបណ្តាលអោយមានភាព ល្បីល្បាញជាខ្លាំង នៅក្នុងបណ្តាញអ៊ិនធើណេតចិន ខណៈអ្នកខ្លះ បានរិះគន់ទៅលើស្រ្តីជាភាគីជម្លោះ ខណៈអ្នកខ្លះទៀត បានរិះគន់ទៅលើ ភាគីក្រុមបុរស  ជាអ្នករត់តុ តួយ៉ាង ពលរដ្ឋម្នាក់​ បានសរបញ្ជាក់ អោយដឹងថា មិនខ្វល់ថា អាកប្បកិរិយា   ស្រ្តីម្នាក់នោះ អាក្រក់យ៉ាងណានោះទេ តែត្រូវចាំថា នាងគឺជា ភ្ញៀវ មិនគួរណា ក្រុមបុរសទាំង ៥ នាក់ ជាអ្នកបម្រើទាំងនោះ ដេញវាយនាង យ៉ាងដូច្នេះនោះទេ ទាំង នេះហើយ ក៏បានធ្វើ  អោយ មានប្រតិកម្មជាខ្លាំង  ។  ខណៈ ពលរដ្ឋ  ម្នាក់ ផ្សេងទៀត បានលើកឡើង អោយដឹងថា ប្រសិនបើ ក្រុមមនុស្ស ដែលចូលចិត្ត និងស្រឡាញ់ សត្វចិញ្ចឹមរបស់ខ្លួន ចេះគោរព បទ បញ្ញត្តិបង្គាប់បញ្ជានោះ ច្បាស់ណាស់ ពុំមានករណីជម្លោះ ក៏ដូចជា ការប៉ះទង្គិចគ្នានោះទេ តែដឹងអីថា ស្រឡាញ់ សត្វចិញ្ចឹមខ្លួនហួស រហូតដល់ថ្នាក់ លេងគោរព មនុស្សជាតិ ដែលរស់នៅក្នុងសង្គមមនុស្ស តែមួយទៅវិញ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ សៀងហៃញូវ


Tags: china Int news Unt news Unt news Hong Kong Beijing Shanghai Fish Dog