តារាថៃ ៖ តារាស្រីរូបស្រស់នាង Esther Supreeleela ដែលជាតារាសម្តែងមួយដួង ដែលមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់កាន់តែធ្វើឲ្យចេញមុខចេញមាត់ប្រកាសឲ្យមហាជនបានដឹងហើយថា ស្នេហារបស់នាងនិងមិត្តប្រុស កាន់តែស្រលាញ់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា ដោយសារតែមិត្តប្រុសរបស់នាង Esther Supreeleela គឺជាមនុស្សប្រុសដែលមានលក្ខណៈសម្បត្តិល្អ ទើបធ្វើឲ្យម្តាយរបស់នាងស្រលាញ់និង ពេញចិត្តមិត្តប្រុសរបស់នាង ដោយសារតែគាត់គិតថា ថ្ងៃក្រោយកូនស្រីរបស់គាត់អាចនឹង ផ្ញើរជិវិតជាមួយមិត្តប្រុសរបស់នាងបាន ។
មិនត្រឹមតែប៉ុណ្ណោះទេ កាលពីថ្ងៃទី ៤ ខែកញ្ញានេះ នាង Esther Supreeleela បាននាំមិត្តប្រុសទៅដើរលេងកំសាន្ត និងរូបថតផ្អែមល្អែមជាមួយគ្នាជាច្រើនសន្លឹក ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ម្តាយរបស់តារាស្រីរូបនេះគឺជាអ្នកថតរូបឲ្យអ្នកទាំង ២ ។
ក្រោយពីដំណើរកំសាន្តបានចប់សព្វគ្រប់អស់ហើយ នាង Esther Supreeleela និងមិត្តប្រុសបានបង្ហោះរូបនៅលើគណនី Instagram រៀងៗខ្លួន ដោយម្នាក់ដាក់ចំណងជើងសុីអារម្មណ៍យ៉ាងខ្លាំង ហើយថែមទាំងធ្វើឲ្្យ Fan ច្រណែនស្ទើរគ្រប់ៗគ្នា ។
បើចង់ដឹងថា ចំណងជើង និងរូបភាពរបស់គូសង្សារមួយគូនេះ បង្ហោះមកមានលក្ខណៈសុីអារម្មណ៍យ៉ាងណានោះ សូមទៅទស្សនានៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
-ចុចអាន ៖ ស្រីស្អាត Esther Supreeleela ទីបំផុតបានបង្ហោះរូបថត របស់ខ្លួននៅក្នុងថ្ងៃពិសេសហើយ
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook