ព័ត៌មានកំសាន្ត ៖ ក្រោយស្នេហាចាស់រវាងតារាសម្តែងស្រីនាង Esther និងតារាសម្តែងរូបសង្ហា លោក sean jindachot ត្រូវបានគ្រួសារខាងស្រីតាមបំបែកមក បានធ្វើឲ្យអ្នកទាំង ២ សម្រេចចិត្តបោះបង់គ្នា ទាំងអាលោះអាល័យ និងដោយក្តីឈឺចាប់បំផុត ក្រោយមកក៏មានបុរសសង្ហាម្នាក់ទៀត ចូលមកស្អុំបេះដូងរបស់នាង គឺលោក ken phupoom ហើយអ្នកទាំង ២ ក៏ត្រូវបានគ្រួសារទាំងសងខាងពេញចិត្តជាខ្លាំងផងដែរ ។
ស្នេហារវាង នាង Esther និងលោក sean jindachot នៅពេលដែលអ្នកទាំង ២ បែកគ្នាគឺដឹងត្រឹមតែថា គ្រួសាររបស់នាង Esther supreeleela មិនពេញចិត្តលោក sean ទើបក្នុងនាមជាកូនស្រីត្រូវបំពេញចិត្តគ្រួសារ ដោយបែកពីមិត្តប្រុសជាទីស្នេហា ។
ក្រោយទទួលបានស្នេហាថ្មី ដោយសារតែឃើញអំពើល្អរបស់លោក ken phupoom បានធ្វើឲ្យនាង Esther សម្រេចចិត្តស្រលាញ់សង្សារថ្មីឲ្យបានច្រើន ហើយផ្អែមល្អែមជាមួយគ្នាខ្លាំងទៀតផង ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG