CamNews

តារា 

នាង Esther មានអារម្មណ៍យ៉ាងណា ពេលសង្សារថ្មីរបស់នាងអោបស្អិតជាស្រីផ្សេងដល់ថ្នាក់នឹង?

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ដែលគ្រួសារទាំងសងខាងទទួលស្គាល់និងបានដឹងលឺទាំងដឹងគ្មានការជំទាស់អ្វីនោះឡើយ ហើយអ្នកទាំង ២ ដួងក៏ជាតារាល្បីណាស់ដែរ នៅក្នុងវិស័យសិល្បៈ នោះគឺនាង Esther supreeleela និងលោក ken phupoom ដែលជាសង្សារថ្មីរបស់នាង បន្ទាប់ពីបែកបាក់ជាមួយនិងលោក sean jindachot ដែលជាអ្នកសិល្បៈដូចគ្នា ។ 

ប្រសិនបើយោងទៅតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាង Esther supreeleela និងសង្សារថ្មីរបស់នាងគឺលោក ken phupoom បានដឹកដៃគ្នាទៅលេងនៅឯប្រទេសជប៉ុន ដើម្បីសាងស្នេហាឲ្យផ្អែមល្អែម រីឯលោក ken បានបង្ហោះរូបថតអោបជាមួយនិងម្តាយរបស់លោកយ៉ាងស្អិត និងបង្ហោះរូបថតជាមួយនិងមិត្តស្រីរបស់ខ្លួន ដោយនិយាយថា លោកស្រលាញ់អ្នកទាំង ២ ដូចគ្នា ។ ធ្វើឲ្យនាង Esther រំភើបចិត្តជាខ្លាំងដែលមានសង្សារបែបនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Esther supreeleela និងសង្សារចាស់លោក sean jindachot សម្រេចចិត្តបែកគ្នាទាំងបង្ខំចិត្ត ដោយសារតែគ្រួសាខាងស្រីមិនពេញចិត្ត ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Esther supreeleela ken phupoom sean jindachot