CamNews

តារា 

ប្តីប្រពន្ធ ២ គូស្រលាញ់គ្នាខ្លាំង ប៉ុន្តែជៀសមិនផុតនៅតែលែងលះ

ព័ត៌មានកំសាន្ត ៖ មនុស្សម្នាក់ៗតែងតែប្រាថ្នាឲ្យជិវិតអាពាហ៍ពិពាហ៍របស់ពួកគេពោរពេញទៅក្តីសុខ និងសុភមង្គលគ្រប់ៗគ្នា ប៉ុន្តែអ្វីដែលធ្វើឲ្យជិវិតគូត្រូវបានបែកបាក់នោះគឺ ការយល់ច្រឡំ ភាពមិនចុះសម្រុងគ្នា​ ការមិនបានស្វែងយល់ចិត្តគ្នាឲ្យពេញទី ការប្រច័ណ្ឌគ្មានហេតុផល និងរឿងជាច្រើនទៀតដែលធ្វើឲ្យជិវិតគូទទួលរងនូវការបែកបាក់ ។ 

មិនថាមនុស្ស ២ នាក់ស្រលាញ់គ្នាខ្លាំងប៉ុនណា​ស្នេហារបស់ពួកគេនឹងឈានទៅរកផ្លូវបំបែកប្រសិនបើពួកគេមិនចេះយោគយល់នឹងអាធ្យាស្រ័យគ្នា ។ បើយើងលើកយើងរឿងជិវិតពិតរបស់ប្តីប្រពន្ធ ២ ដែលស្រលាញ់គ្នាខ្លាំងបំផុត ប៉ុន្តែចុងក្រោយនៅតែជៀសមិនរួចចំពោះរឿងលែងលះ ទោះបីក្នុងចិត្តម្នាក់ត្រូវឈឺចាប់ស្ទើរស្លាប់ស្ទើររស់ក៏ដោយចុះ ។

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងចំណោមប្តីប្រពន្ធ ២ គូនោះគឺមានដូចជា តារាសម្តែងលោក chakrit yamnam និងតារាសម្តែងស្រី នាង Woonsen Virithipa Pakdeeprasong និងគូស្វាមីភរិយាមួយគូទៀតគឺនាង Tangmo Pattaratida និងតារាចម្រៀងផង តារាសម្តែងផងគឺលោក tono pakin ដែលជាបុរសសង្ហាសម្បូរទៅដោយរឿងអាស្រូវ ។​

ប្តីប្រពន្ធទាំង ២ គូនេះត្រូវបានគេដឹងថា ស្រលាញ់គ្នាខ្លាំងស្ទើរបាត់មុខគ្នាមិនបាន ប៉ុន្តែចុងក្រោយក៏ត្រូវបានសម្រេចចិត្តលែងលះគ្នាដោយសារតែការរស់នៅមិនចុះសម្រុងគ្នា បូករួមទាំងការយល់ច្រឡំជាច្រើនទៀត ។ ដូច្នេះហើយសូមអ្នកដែលមានជិវិតគូ សូមជៀសវាងរឿងទាំងអស់នេះ ហើយត្រូវចាំថាជិវិតជាគូ ត្រូវមានម្នាក់ជាកែវ និងម្នាក់ទៀតជាទឹក ព្រោះជាវត្ថុរាវ និងវត្ថុរឹង ទើបអាចរស់នៅជាមួយគ្នាបានគង់វង្ស ប្រសិនបើចិត្តអ្នកក៏រឹង ចិត្តគេក៏រឹង ដូច្នេះជិវិតជាគូរបស់អ្នកនឹងឈានទៅរកការបែកបាក់ ប្រសិនបើអាចជៀសបានគួរឲ្យជៀស ហើយត្រូវចេះនិយាយហេតុផល កុំប្រើតែអារម្មណ៍ខឹងមួយពេលមកធ្វើការសម្រេចចិត្ត ៕

-ចុចអាន ៖ មិនគួរឲ្យជឿ! នាង Yaya និង Nadech រាំច្រៀងជាមួយគ្នាឡូយអស់ទាស់! (វីដេអូ)

១. លោក chakrit yamnam និងភរិយានាង Woonsen Virithipa Pakdeeprasong





២. នាង Tangmo Pattaratida និងស្វាមី លោក tono pakin 





 


ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Tangmo Pattaratida tono pakin chakrit yamnam Woonsen Virithipa Pakdeeprasong