និស្សិតស្រីម្នាក់ឈ្មោះ Balpreet Kaur, អ្នកកាន់សាសនា Sikh កំពុងតែសិក្សានៅមហាវិទ្យាល័យ
មួយឯរដ្ឋ Ohio សហរដ្ឋអាមេរិច មានពុកមាត់ដូចមនុស្សប្រុស។ ជាក់ស្តែងនាងមានអារម្មណ៍ធម្មតា
ជាមួយបញ្ហានេះ។
នាងបានចែករំលែកពីរូបរាងខាងក្រៅរបស់នាងថា: "ខ្ញុំដឹង រូបរាងខាងក្រៅរបស់ខ្ញុំនឹងធ្វើឲ្យមនុស្ស
ជាច្រើនមានការសង្ស័យពីបញ្ហាភេទរបស់ខ្ញុំ។ ប៉ុន្តែសំរាប់អ្នកកាន់សាសនា Sikh មានជំនឿថាអ្វីដែល
ពិសេសលើរាងកាយរបស់មនុស្ស គឺជាកាដូដ៏មានតំលៃដែលយើងត្រូវបានផ្តល់អោយ។ ដូច្នេះខ្ញុំស្រ-
លាញ់រាងកាយរបស់ខ្ញុំ ហើយនឹងមិនផ្លាស់ប្តូរវាទេ"។
និស្សិតស្រីមានពុកមាត់
Balpreet Kaur បានលះបង់ភាពអៀនខ្មាស់នឹងបណ្តាពាក្យសំដីបង្អាប់ពីមនុស្សគ្រប់គ្នា និងនៅតែ
ទៅរៀនជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនោះ នាងក៏បានបង្ហាញពីការខឹងសម្បារ និងធុញទ្រាំរាល់ពេល
ដែលមានគេថតរូបនាង។ នាងនិយាយទាំងខឹងថា: "បើសិនជាអ្នកណាម្នាក់ចង់ថតរូបខ្ញុំ គ្រាន់តែ
ប្រាប់ខ្ញុំមួយម៉ាត់ ខ្ញុំនឹងញញឺមឲ្យពួកគេថត"។
Balpreet Kaur និយាយបន្ថែម: "ខ្ញុំមិនបានយកចិត្តទុកដាក់ពីរូបរាង លក្ខណខាងក្រៅឡើយ។ ខ្ញុំគិត
ថាអត្តចារឹក និងក្តីសង្ឃឹមវាសំខាន់ជាង។ ពេលខ្ញុំស្លាប់ទៅ នឹងគ្មានអ្នកណាចាំពីរូបរាងខាងក្រៅរបស់
ខ្ញុំទៀតឡើយ តែអំពើល្អរបស់ខ្ញុំគេនឹងចងចាំជានិច្ច"៕
ដោយ៖ សិលា
ប្រភព៖ k14