CamNews

តារា 

ការចឹងសោះ! បានជា Tono មិនទៅចូលរួមមង្គលការសង្សារចាស់

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីដែលមានឈ្មោះល្បីគួរសមនៅឯប្រទេសថៃនាង Pat Napapa ត្រូវមហាជនដឹងថា នាងបានប្រារព្ធពិធីរៀបការជាមួយនិងមិត្តប្រុសរបស់នាង ក្រោយពីមានផ្ទៃពោះមុនរៀបការជាង ៦ ខែទៅហើយ ។ 

ប៉ុន្តែអ្វីដែលគួរឲ្យសម្គាល់នោះគឺ លោក Tono Pakin ដែលជាសង្សារចាស់ហាក់បីដូចជាមិនឃើញមុខមកចូលរួមពិធីមង្គលការរបស់នាង Pat Napapa សោះ ទាំងដែលអ្នកទាំង​សម្រេចចិត្តរាប់អានគ្នាធម្មតាវិញ តើហេតុអ្វីទៅបានជា Tono មិនទៅចូលរួម?

ដោយយោងតាមការបកស្រាយជាមួយនិងរឿងដ៏ស្មុគស្មាញមួយនេះ ត្រូវបានគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តួឯកប្រុសនៅក្នុងរឿង "ក្បួនជិវិត" រូបនេះបានលើកឡើងថា ចំពោះរូបលោកផ្ទាល់ពិតមានចិត្តសប្បាយរីករាយខ្លាំងណាស់ ក្រោយពីបានឃើញនាង Pat Napapa មានក្តីសុខ និងរៀបការជាមួយនិងមនស្សល្អបែបនេះ ហើយខ្លួនលោកផ្ទាល់ក៏បានចូលរួមត្រេកអរពីចម្ងាយដែរ រីឯមូលហេតុដែលលោកមិនបានចូលរួមព្រោះនាង Pat Napapa មិនបានអញ្ជើញរូបលោកឡើយ ដូច្នេះទើបលោកអៀនខ្មាស់ក្នុងការចូលរួមដោយគ្មានការអញ្ជើញម្ចាស់កម្មវិធី ហើយក៏គ្មានអ្វីលើសពីនឹងដែរ ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Tono Pakin James jirayu Pat napapa