CamNews

ភាពយន្ត 

រឿង "The Darkest Minds" មានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ (មានវីដេអូ)

កំសាន្ត ៖ រឿងបែបផែនថ្មីពីផលិតកម្មជាមួយនឹងរឿង "X-men" មានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ ។ រឿង "The Darkest Minds" និយាយអំពីជីវីតក្មេងៗដែមានថាមពលដ៏អស្ចារ្យពីកំណើត ។ ពួកគេបានត្រូវគេបែងចែកជាបួនក្រុមតាមពណ៍គឺ ពណ៍ទឹកក្រូច ក្រហម មាស ខៀវ និងបៃតង ។ ដោយពណ៍នីមួយៗតំណាងឲ្យថាមពល និងកម្រិតគ្រោះថ្នាក់របស់ពួកគេ ។ 

ពណ៍ទឹកក្រូច ជាក្រុមអ្នកដែលមានកម្លាំងអាចបញ្ជា និងគ្រប់គ្រងខួរក្បាលមនុស្សបាន ពួកគេមានសម្ថតភាពពិសេសដូចជា អាចលុបបំបាត់ការចងចាំណាមួយរបស់អ្នកនៅជុំវិញខ្លួនគេ អាចកែប្រែ ឬប្តូរការចងចាប់អារម្មណ៍របស់អ្នកដទៃ អាចអាន និងមើលដឹងពីអារម្មណ៍របស់មនុស្សជុំវិញខ្លួន ។ ពួកគេអាចបញ្ជាឲ្យអ្នកដទៃឲ្យអ្នកដទៃធ្វើតាមអ្វីដែលពួកគេចង់បានដោយមិនអាចប្រកែកបាន ពួកគេបានចាត់ចូលក្នុងក្រុមពណ៍ទឹកក្រូច ។ 

ពណ៍ក្រហម ចំពោះក្រុមមនុស្សមួយចំនួនតូចដែលអាចគ្រប់គ្រងភ្លើង និងអាចបង្កើតភ្លើងចេញពីរាងកាយរបស់ពួកគេបាន ។ ក្រុមនេះបានចាត់ទុកជាក្រុមដែលមានគ្រោះថ្នាក់ខ្លាំងបំផុតបន្ទាប់ពីពណ៍ទឹកក្រូច ។

ពណ៍មាស ជាក្រុមមនុស្សដែលអាចគ្រប់គ្រង និងបញ្ជាថាមពលចរន្តអគ្គិសនីបានយ៉ាងងាយ ។ 

ពណ៍ខៀវ ក្រុមពួកខៀវជាពួកដែលអារំកិលវត្ថុបាន ដោយប្រើញ្ញណរបស់ពួកគេ មិនថាវត្ថុអ្វីក៏ដោយ។ 

ពណ៍បៃតង ចំពោះក្រុមមនុស្សដែលចាត់ទុកជាក្រុមពណ៍បៃតង គឺពួកដែលមានប្រាជ្ញាលើសគេ ពួកគេពូកែខាងដោះស្រាយបញ្ហាគ្រប់យ៉ាង ការចងចាំខ្ពស់ល្អ និងពូកែខាងបច្ចេកទេសទៀតផង ។ 

ចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ 

ទស្សនា Trailer នៅទីនេះ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article