បុរសម្នាក់ដែលបានដើរវង្វេងផ្លូវចូលទៅក្នុងបន្ទប់ពិសេសមួយក្នុងព័ន្ធនាគារនៅ Chicago និងត្រូវ
បានឃុំខ្លួនរយៈពេល ៣២ម៉ោង ថ្មីៗនេះ បានទទួលប្រាក់សំណងជម្ងឺចិត្តចំនួន ៦០០.០០០ដុល្លារ
អាមេរិក។
យោងតាម Daily Mail ហេតុការណ៍ខាងលើបានកើតឡើងនៅពេល Farad Polk ទៅសួរសុខទុក្ខ
កូនប្រុសរបស់ខ្លួនដែលមានឈ្មោះ Farad Polk ដូចគាត់ ដែលជាប់ព័ន្ធនាគារនៃតំបន់ Cook នៅ
Chicago អាមេរិក។ លោក Farad Polk ត្រូវបានអ្នកយាមព័ន្ធនាគារ ណែនាំឱ្យដើរតាមផ្លូវដែល
ចូលទៅកាន់កន្លែងជួបអ្នកទោស។
ដើរបានមួយកំណាត់ផ្លូវ Farad Polk បានរកឃើញបន្ទប់តូចមួយដែលគាត់គិតថាជាបន្ទប់សម្រាប់
ជួបអ្នកទោស។ Farad Polk ទើបតែឈានជើងចូលក្នុងបន្ទប់នោះភ្លាម ក៏ស្រាប់តែវាបិទទ្វារជិត
ដោយស្វ័យប្រវត្ត។
យោងតាម NBC Chicago បន្ទប់ដ៏តូចនេះ គឺជាកន្លែងសួរសុខទុក្ខអ្នកទោសដែលគ្រោះថា្នក់ ប៉ុន្តែ
បច្ចុប្បន្ន វាមិនត្រូវបានគេប្រើប្រាស់។ លោក Farad Polk ពេលនោះទើបដឹងថា ខ្លួនមិនមានវិធី
ណាដែលអាចចាកចេញបាន ហើយហៅគេឱ្យជួយក៏មិនមានប្រសិទ្ធភាព។
Farad Polk និយាយប្រាប់ ABC News ថា “ខ្ញុំបានធាក់ទ្វារ ស្រែក និងធ្វើគ្រប់វិធី”។ មេធាវីរបស់
លោក Farad Polk គឺ Cannon Lambert និយាយថា កូនក្ដីរបស់ខ្លួន អាចឮសម្លេងរបស់នគរបាល
នៅក្រោយជញ្ជាំងម្ខាងទៀត ប៉ុន្តែ មិនមានអ្នកណាមកជួយ។
បន្ទប់ដែល Farad Polk ត្រូវជាប់ឃុំ ៣២ម៉ោង
ត្រូវបានឃុំខ្លួន ៣២ម៉ោង លោក Polk ត្រូវអត់អាហារ អត់ទឹក និងត្រូវបត់ជើង និងដេកនៅក្នុង
បន្ទប់ដ៏តូចនោះ។
៣២ម៉ោងក្រោយមក ទើបលោកត្រូវបានគេមកជួយសង្គ្រោះ។ ប៉ុន្តែ បន្ទាប់ពីត្រូវបានសង្គ្រោះ
លោក Polk ក៏ត្រូវគេដាក់ខ្នោះដៃ និងយកទៅសួរចម្លើយ។
លោក Polk បានដាក់ពាក្យប្ដឹងព័ន្ធនាគារ។ ហេតុការណ៍នេះបានកើតឡើងកាលពីពីរឆ្នាំមុន ប៉ុន្តែ
ថ្មីៗនេះ ទើបលោក Polk ទទួលបានប្រាក់សំណងជម្ងឺចិត្ត ចំនួន ៦០០.០០០ដុល្លារអាមេរិក។
នគរបាលនៅតំបន់ Cook បានសុំទោសជាផ្លូវការ ទន្ទឹមនឹងការប្រគល់ប្រាក់សំណងជម្ងឺចិត្ត។ ព័ន្ធ
នាគារនេះ ក្រោយមកក៏បានប្ដូរផ្លាស់កិច្ចការមួយចំនួនទាក់ទឹននឹងការចូលទៅសួរសុខទុក្ខអ្នក
ទោស។
លោក Farad Polk ទទួលបានប្រាក់សំណងជម្ងឺចិត្ត ៦០០.០០០ដុល្លារអាមេរិក
ក្រោយហេតុការណ៍នោះកើតឡើង លោក Polk លែងហ៊ានទៅសួរសុខទុក្ខកូនប្រុសរបស់ខ្លួនដែល
នឹងបានចេញពីព័ន្ធនាគារនៅខែមេសា ឆ្នាំ ២០១៧៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail