(ក្រុងឡុងដ៍)៖ គ្រូបង្វឹកថ្មីក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេស លោក Sam Allardyce នឹងទទួលបានប្រាក់ពលកម្មចំនួន ៣លានផោន ក្នុង១ឆ្នាំពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA ក្រោមកិច្ចសន្សារយៈពេល២ឆ្នាំដឹកនាំក្រុមមួយនេះ ចាប់ពីថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦ នេះតទៅ។
សារព័ត៌មាន Dailymail បានផ្សាយឲ្យដឹងនៅរសៀលថ្ងៃសុក្រ ទី២២ ខែកក្កដានេះថា បុរសវ័យ៦១ឆ្នាំ ជនជាតិអង់គ្លេស បានទម្លាយកិច្ចសន្យានៅសល់រយៈពេល១ឆ្នាំក្នុងក្លឹបអាជីពឆ្មាខ្មៅ Sunderland ដើម្បីបានមកដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ជំនួសកៅអីលោក Roy Hodgson ដែលបានចុះចេញពីតំណែងកាលពីក្នុង Euro 2016 នៅប្រទេសបារាំង ទើបបញ្ចប់ទៅថ្មីៗនេះ។
លោក Sam នឹងទទួលបានប្រាក់ខែ ៥០០ ០០០ផោនក្នុង១ខែ ដែលប្រាក់ខែនេះ វាតិចជាងគ្រូបង្វឹក Roy Hodgson នោះទេ តែនឹងទទួលបាន Bonus បន្ថែមទៀត ប្រសិនបើដឹកនាំជោគជ័យ តែប្រាក់ឈ្នួលនេះនៅតែខ្ពស់ជាងគ្រូបង្វឹកដទៃទៀតនៅលើពិភពលោកដដែល។
បេសកកម្មដំបូងដែលគ្រូបង្វឹក Sam Allardyce ត្រូវធ្វើដំបូងនោះ គឺដឹកនាំកូនក្រុមលេងក្នុងវគ្គជម្រុះ World Cup 2018 ប្រចាំទ្វីបអឺរ៉ុប ដែល១ប្រកួតដំបូងត្រូវជួបក្រុមជម្រើសជាតិស្លូវ៉ាគី ដែលជាក្រុមទើបតែបញ្ចប់យុទ្ធនាការ Euro 2016 នៅបារាំងក្នុងវគ្គ១៦ក្រុមដូចគ្នា៕
លោក Roy Hodgson ដែលលាលែងពីតំណែង
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង