CamNews

កីឡាជាតិ 

កម្ពុជា ដណ្ដើម​បាន​មេ​ដាយ​ជើង​ឯក​តេក្វាន់​ដូ ITF អាស៊ាន​កើន​ដល់ ៤៦​គ្រឿង ខណៈ​ការ​ប្រកួត​បញ្ចប់​ថ្ងៃ

(ភ្នំពេញ)៖ ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាធ្វើបានយ៉ាងក្នុងការប្រកួតរយៈពេល ២ថ្ងៃទៅកន្លងទៅ (ថ្ងៃទី១២-១៣ ខែធ្នូ) ដោយដណ្ដើមបានមេដាយច្រើនជាងគេ និងឈរកំពូលតារាងចំណាត់ថ្នាក់ទៀតផង បន្ទាប់ពីដណ្ដើមបានមេដាយសរុប ៤៦គ្រឿង គ្រាដែលការប្រកួតគ្រោងនឹងបញ្ចប់នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នេះ។

ស្ទើរមិនគួរជឿ! កីឡាតេក្វាន់ដូ ITF របស់កម្ពុជា ដណ្ដើមបានមេដាយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងចំណោមកីឡាតេក្វាន់ដូមកពី ៦ប្រទេសចូលរួម។ មេដាយទាំង ៦គ្រឿងរបស់កម្ពុជា គឺមេដាយមាស២៧, ប្រាក់៨ និងសំរឹទ្ធ១១ ។ រីឯក្រុមកីឡាតេក្វាន់ដូម៉ាឡេស៊ី កំពុងឈរលេខ២ ជាមួយមេដាយសរុប ២៧គ្រឿងមានមេដាយមាស៤ ប្រាក់៨ និងសំរឹទ្ធ១៥ ។ រីឯក្រុមកីឡាតេក្វាន់ដូហ្វីលីពីន និងឥណ្ឌូនេស៊ី គឺមិនទាន់ដណ្ដើមបានមេដាយ ១គ្រឿងឡើយ៕

Image may contain: text

Image may contain: 1 person, outdoor

Image may contain: 2 people, people standing and basketball court

Image may contain: 1 person, standing

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news