ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ត្រូវបានរកអោយឃើញថា ពិតជាមិនខ្លាចស្លាប់ហួស
បន្ទាប់ពីគាត់ហ៊ានលេងល្បែងគ្រោះថ្នាក់មួយគឺ ការឃុំខ្លួនឯងនៅក្នុងការក្តារមឈូស ខណៈ
ដៃជាប់ខ្នោះនោះ រួចធ្វើការទម្លាក់ក្តារមឈូសនោះពីលើយន្តហោះ ក្នុងរយៈកំពស់មួយដ៏
ខ្ពស់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន ប្លែកបរទេស
metro ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃពុធ ទី៧ ម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា បុរសដែលហ៊ានប្រឈមលេងល្បែងគ្រោះថ្នាក់ បោះទម្លាក់ចុះពីលើអា
កាសមួយប្រភេទនេះ មានឈ្មោះថា លោក Anthony Martin វ័យ ៤៧ ឆ្នាំ ។ លើសពីនេះ
ទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីផ្សងលេងល្បែងគ្រោះថ្នាក់ខាងលើ
នេះ គឹបានធ្វើឡើងនៅឯភាគនិរតី ចម្ងាយប្រមាណជាង ៧០ ម៉ាយ ពីទីក្រុង Chicago រដ្ឋ
Illinois សហរដ្ឋអាមេរិក។
ដោយឡែក បើនិយាយពីការលេងល្បែងគ្រោះថ្នាក់មួយនេះ គឺតែងហៅថា "skydive" ការ
លោតចុះពីលើអាកាស ក្នុងរយៈកំពស់មួយដ៏ខ្ពស់ ខណៈពេលដែលមកជិតដល់ដីនោះ
គេនឹងធ្វើការក្រលាស់ឆ័ត្រយោង ដើម្បីធ្វើការចុះចត ។ ដោយឡែក លើកនេះវិញ ករណី
លេងល្បែងមួយនេះ ពីសំណាក់លោក Anthony ត្រូវបានរកអោយឃើញថា ពិតជាហ៊ាន
ហួស ក៏ព្រោះតែវាខុសទៅនឹងការលេងដូចសព្វដង ពោលគឺ ការចាក់សោរបង្ខាំងទុកគាត់
នៅក្នុងក្តារមឈូស ខណៈពេលដែលដៃរបស់គាត់ជាប់ខ្នោះថែមទៀតនោះ រួចធ្វើការបោះ
ក្តារមឈូសនោះចុះពីលើយន្តហោះ ដែលមានរយៈកំពស់ដល់ទៅជាង ៤ ពាន់ម៉ែត្រ។
ជាមួយនឹងសិល្បៈជំនាញខាងឆ្ពិនភ្នែក លោក Anthony ក៏បានធ្វើវាបានជោគជ័យ ពោល
គឺធ្វើការរំដោះខ្លួនចេញពីក្តារមឈូស ជាប់សោរមួយនោះ បន្ទាប់ពីបានធ្វើអោយដៃរបស់
លោកលែងជាប់ខ្នោះ រួចក៏ធ្វើការក្រលាស់ឆ័ត្រយោងនិងចុះចតមកដីដោយសុវត្ថិភាព ។
ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ Metro