CamNews

កីឡា 

អ្នកលោតឆ័ត្រយោង ម្នាក់ប៊ិះតែត្រូវ បាត់បង់ជីវិតដោយសារ បំណែកអាចម៍ផ្កាយមួយ ហោះក្នុងល្បឿន ៤៨២ គ.ម/ម៉ោង

ការលោតឆ័ត្រយោង គឺជាកីឡារមួយ ផ្សងគ្រោះថ្នាក់បំផុត ដោយអាចមាន កត្តាគ្រោះថ្នាក់ ជា ច្រើន ដូចជាឆ័ត្រ អត់ដំណើរការ ឆ័ត្ររហែក ឬបុកភ្នំ ដើមឈើ ជាដើមនៅពេល ចុះចត ។ ថ្មីៗនេះមានបុរស ម្នាក់ថតបាន វីដេអូដ៏រន្ធត់មួយ ពេលគាត់លោតឆ័ត្រយោង ដែលប៊ិះតែ នឹង ធ្វើអោយគាត់ បាត់បង់ជីវិត ទៅហើយ ។



Anders Helstrup គឺជាបុរសម្នាក់នោះ ហើយដែលគាត់ លោតឆ័ត្រយោងលេង ជាមួយ និង សមាជិក ដទៃ ផ្សេងទៀតនៃក្លឹប អ្នកលោតឆ័ត្រយោង Oslo ។ ក្នុងពេលលោតនោះ គាត់បាន បំពាក់ កាំមេរ៉ា ជាមួយនិងមួក សុវត្ថិភាពរបស់គាត់ ដើម្បីថតយក សកម្មភាព ។ នៅពេលមកដល់ ដីហើយទស្សនា វីដេអូនោះ ទើបគាត់ប្រទះឃើញ ដុំអាចម៍ផ្កាយមួយ ហោះកាត់រូបគាត់ ជិត មែនទែន ដែលអាច និយាយបានថា ខុសតែ១ វិនាទីគាត់ច្បាស់ ជាត្រូវស្លាប់ដោយសារ អាចម៍ ផ្កាយនោះ ។ បើតាមការស្រាវជ្រាវ ទៅលើល្បឿន ក្នុងវីដេអូ បានអោយដឹងថា ទោះបីជា អាចម៍ផ្កាយនោះ តូចមែនតែ វានៅតែអាច សំលាប់ គាត់បាន ដោយសារតែល្បឿនវាគឺ ៤៨២ គ.ម ក្នុងមួយម៉ោងឯណោះ (300 Mph) ។

លោក Anders Helstrup

លោក Anders Helstrup គឺជាអ្នកលោត ឆ័ត្រយោង ជនជាតិ ន័រវេ ដែលការលោត ឆ័ត្រយោង ថ្មីៗនេះ ធ្វើឡើងនៅក្បែ ព្រលានយន្តហោះ Østre Æra Airport ។ តាមអ្នកជំនាញលោក Hans Amundsen បានបញ្ជាក់ថា នោះគឺពិតជា អាចម៍ផ្កាយមែន ដែលបានធ្វើដំណើរ ក្នុងលំហអាកាស ដែលវាអាចវិវត្តន៍ ខ្លួនទៅ ជាទេព្យស្យុត នៅពេលក្រោយទៀត ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: sports skydive norway meteorite