CamNews

ប្លែកៗ 

វីដេអូ៖ ចោរលួចម្នាក់ ត្រូវបានចាប់បាន វាយខ្នោះ លឿនជាងគេបំផុត លើពិភពលោក

មុខរបរទុច្ចរិក ដូចជាការលួច ឆក់ ប្លន់ របស់ទ្រព្យ អ្នកដទៃ រមែនទទួលបានមកវិញ នូវការស្អប់
ខ្ពើម និងផ្តន្ទាពីអ្នកផងទាំងពួង។ ចោរខ្លះក៏ទទួលបានកម្មពៀរនៅនឹងកន្លែង ដោយត្រូវប៉ូលិស
ឬបងប្អូនប្រជាពលរដ្ឋ ព័ទ្ធចាប់បាន ហើយបញ្ជូនទៅដេកគុក បន្ទាប់ពីធ្វើសកម្មភាពរួចភ្លាម ចោរ
ខ្លះបានរត់ខ្លួនរួចមួយរយះ ហើយត្រូវចាប់បាននៅថ្ងៃក្រោយ ដែលក្នុងនោះ មានពួកចោរមួយ
ចំនួនត្រូវបានប៉ូលិសបង្រ្កាបនៅនឹងកន្លែង ឬបងប្អូនប្រជាពលរដ្ឋ ចាប់វាយដំ ទាត់ធាក់ រងរបួស
ធ្ងន់ធ្ងរ ដែលចំនួន បានដាច់ខ្យល់ស្លាប់ នៅនឹងកន្លែង ក៏មាន។

ជាក់ស្តែងវីដេអូ ដែលថតបានតាមរយះកាមេរ៉ាសុវត្ថិភាព ហើយដែលបានកើតឡើងនៅប្រទេស
ប្រេស៊ីល ខាងក្រោមនេះ គឺនិយាយអំពីការឆក់ទ្រព្យសម្បត្តិអ្នកដទៃ នៅតាមដងផ្លូវ ពីសំណាក់
ចោរស្ទាវម្នាក់ ដែលជាលទ្ធផលនៃការប្រព្រឹត្តិអំពើទុច្ចរិកនេះ គឺត្រូវបានប៉ូលិស ចាប់បានវាយ
ខ្នោះបានភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយប្រើពេលតែ ១០ វីនាទី ប៉ុណ្ណោះ បន្ទាប់ពីចោរនោះ
ធ្វើសកម្មភាពរួច។ នេះពិតជាការចាប់បាន វាយខ្នោះចោរឆក់ បានលឿនជាងគេបំផុតនៅលើពិភព
លោកមែន។

(រូបភាពថតចេញពីកាមេរ៉ាសុវត្ថិភាព)

ហេតុអ្វីបានជាចោរឆក់នេះ ត្រូវបានប៉ូលិសចាប់បានភ្លាមៗ ដូច្នេះ? ជ្រាបច្បាស់ សូមទស្សនវីដេអូ
ខាងក្រោមនេះ ទាំងអស់គ្នា៖

តាមដានព័ត៌មានប្លែកៗជុំវិញពិភពលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ!

ដោយ៖ សិលា
ប្រភព៖ VExpress


Tags: Robber handcuffed fastest in the world video news strange unbelievable